ជាតិ
សង្គមជាតិ
ក្រសួង​ធម្មការ ស្នើ​ឲ្យ​ធ្វើ​ជម្រាល​ជនពិការ នៅតាម​សាលារៀន និង​វត្ត​នានា​
20, Oct 2018 , 3:53 pm        
រូបភាព
លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
ដោយ:
​ភ្នំពេញ​៖ លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា បានចេញ​សេចក្តីជូនដំណឹង ប្រគេន​ទៅ​ព្រះសង្ឃ និង​មន្ត្រី​ថ្នាក់ក្រោម ដែល​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​ក្រសួង​ធម្មការ ដើម្បី​ស្នើ​ឲ្យ​ព្រះអង្គ​និង​មន្ត្រី​ទាំងនោះ ធ្វើ​ជម្រាល​សម្រាប់​ជនពិការ នៅតាម​សំណង់​អាគារ​ផ្សេងៗ ដូចជា សាលារៀន ព្រះវិហារ សាលាឆាន់ និង​បន្ទប់ទឹក ជាដើម​។​



​តាមរយៈ​សេចក្តីជូនដំណឹង ដែល​ចេញ​ក្នុង​ខែតុលា ឆ្នាំ​២០១៨​នេះ លោក ហ៊ឹម ឆែម បាន​ពិត​ថេរ​ដីកា​ទៅ​ព្រះសង្ឃ ក៏ដូចជា​ប្រាប់​មន្ត្រី​ពាក់ព័ន្ធ ថា ការធ្វើ​ជម្រាល​សម្រាប់​ជនពិការ​នៅតាម​សំណង់​អាគារ គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ពួកគេ ក្នុងការ​ធ្វើដំណើរ​ចុះឡើង ក្នុងការ​ប្រារព្ធ​កម្មវិធី​ផ្សេងៗ​។ 
 
​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា សំណង់​ដែល​ទើបតែ​សាងសង់​ដោយ​មិនមាន​ជម្រាល ត្រូវ​កែច្នៃ​ឲ្យ​មាន​ជម្រាល​សម្រាប់​ជនពិការ តាមតែ​អាចធ្វើ​ទៅបាន​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​ដែលមាន​គម្រោង​សាងសង់​អាគារ​ផ្សេងៗ ត្រូវតែ​គិតគូរ​ដល់​ជនពិការ ដោយ​ធ្វើ​ជម្រាល​ឲ្យ​ជនពិការ​»៕ 
​ 

Tag:
 ក្រសួង​ធម្មការ​
  ជម្រាល​
  ជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com