ជាតិ
សូម​អញ្ជើញ​ចូលរួម​ដោយ​សេរី ក្នុង​ទិវា​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៤​តុលា​នេះ​
21, Oct 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ «​លើកកម្ពស់​នវានុវត្តន៍​ថ្ងៃនេះ ដើម្បី​ថ្ងៃស្អែក​កាន់តែ​ប្រសើរ​» គឺជា​ប្រធានបទ នៃ​ទិវា​អង្គការសហប្រជាជាតិ​(UN DAY)  នៅ​ឆ្នាំ​២០១៨​នេះ​។ UN DAY ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​២៤ ខែតុលា ដើម្បី​អបអរ​ទិវា​រំលឹក​ខួប​នៃ​ការបង្កើត​អង្គការសហប្រជាជាតិ​។ UN DAY ឆ្នាំនេះ នឹង​រៀបចំឡើង​នៅ Factory Phnom Penh   ដែល​ស្ថិតនៅ​អគារ​លេខ ១១៥៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។

 
 
​សូម​ចូលរួម​អបអរ​ទិវា​អង្គការសហប្រជាជាតិ​ជាមួយ​យើងទាំងអស់គ្នា ដើម្បី​ជួប​ជាមួយ​ប្អូនៗ​យុវជន ដែល​ប្រកបដោយ​ថាមពល​និង​គំនិត​ច្នៃប្រឌិត ចូលរួម​ក្នុង​សកម្មភាព​សិល្បៈ និង​ការកម្សាន្ត ក៏ដូចជា​តន្ត្រី​ផងដែរ​។ មិនតែប៉ុណ្ណោះ អ្នក​ចូ​លួ​ម ក៏​នឹង​ទទួលបាន​នូវ​ចំណេះដឹង​អំពី​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព ក៏ដូចជា​កិច្ចការ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​នេះ​ជាទី​តាំង​ដែល​ត្រូវ​ប្រារព្ធ​ទិវា UN Day
 
 
​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​នឹង​អាច​ស្វែងយល់​ផងដែរ អំពី​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​អង្គការសហប្រជាជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល ក្រុម​សហគ្រិន និង​បណ្តា​ដៃគូ​ដទៃៗ​ទៀត បាន និង​កំពុង​អនុវត្ត​។ ជាងនេះទៀត​អ្នក ក៏​អាច​ចូលរួម​ទស្សនា​នូវ​ការបង្ហាញ​ស្នាដៃ​របស់​យុវជន​ឆ្នើមៗ​របស់​កម្ពុជា អំពី​គម្រោង​ជ័យលាភី​របស់​ពួកគេ ស្តីពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ពត៌មាន និង​ឃោសនា ដើម្បី​ការយល់ដឹង​របស់​ប្រជាជន អំពី​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​។​
 
​យើងខ្ញុំ​សូម​អញ្ជើញ​ប្អូនៗ ក៏ដូចជា​សាធារណជន​ទាំងអស់ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទាំងអស់គ្នា​ឲ្យ​បាន​កុះករ ដើម្បី​ទទួលបាន​ចំណេះដឹង ពត៌មាន ក៏ដូចជា​ការកំសាន្ត​ដ៏​សម្បូរបែប នា​ទិវា​អង្គការសហប្រជាជាតិ នៅ ថ្ងៃទី​២៤ ខែតុលា​ខាងមុខនេះ​៕
​ចូលរួម​ដោយ​សេរី​!

Tag:
 UN DAY
 ​អប់រំ​
 ​យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com