ជាតិ
​សម្តេច ហ៊ុន សែន ទៅដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី ហើយ​
20, Oct 2018 , 5:16 pm        
រូបភាព
 បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប លើក​ទី​១២​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក សម្តេចនាយក​រដ្ឋមន្ត្រី បន្ត​ទស្សនកិច្ច​ទៅកាន់​ប្រទេស​តួ​ក​គី​សម្រាប់​រយៈពេល​៣​ថ្ងៃ​។ សម្តេច និង​ប្រតិភូ បាន​ទៅដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល នា​រសៀល​ថ្ងៃទី​២០ ខែតុលា នេះ [​ម៉ោង​នៅ​កម្ពុជា​]​។​
 
 
​ក្នុង​ទស្សនកិច្ច​ការងារ ទៅកាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល សាធារណរដ្ឋ​តួ​ក​គី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ជំនួប​កំពូល​ទ្វេភាគី ជាមួយ​លោក រ៉េ​ជីប ថា​យ​យ៉ី​ប អែ​ដូ​ហ្គា​ន (Recep Tayyip Erdogan) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​តួ​ក​គី លោក ប៊ី​ណា​លី យី​ឌឺ​រី​ម (Binary Yidirim) ប្រធានរដ្ឋសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​តួ​ក​គី​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com