អត្ថបទពាណិជ្ជកម្ម
ផ្សារភ្ជាប់​កម្ពុជា​ទៅរក​អនាគត​ប្រកបដោយ​និរន្តរភាព Smart Axiata ចេញផ្សាយ​របាយការណ៍​និរន្តរភាព​ប្រចាំឆ្នាំ ២០១៧
21, Oct 2018 , 10:22 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ តុលា ឆ្នាំ ២០១៨៖ ក្រុមហ៊ុន Smart Axiata  បានបង្ហាញ​របាយការណ៍​និរន្តរភាព​ប្រចាំឆ្នាំ ២០១៧ របស់ខ្លួន ក្នុង​ពិធី​នៅ​ភោជនីយដ្ឋាន Topaz ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន រួមមាន ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មន្ត្រី​តំណាង​ក្រសួង​នានា និង​ដៃគូ​អភិវឌ្ឍ​។ របាយការណ៍​នេះ បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សមិទ្ធផល​សំខាន់ៗ ដែល​ក្រុមហ៊ុន​សម្រេចបាន​សម្រាប់​សេដ្ឋកិច្ច​សង្គមជាតិ​ក​ម្ពុ​ជា ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​កន្លងទៅ​។



ក្របខណ្ឌ​ការងារ​និរន្តរភាព​របស់​ក្រុមហ៊ុន គឺ​ដើរ​ស្របទៅនឹង​ក្របខណ្ឌ​របស់​ក្រុមហ៊ុន Axiata Group ដែលជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន ដោយ​គ្របដណ្ដប់​លើ​ចំនុច​ផ្សេងៗ ក្រោម​សសរស្ដម្ភ​ទាំង​៤ ដូចខាងក្រោម​៖

•​    ​លើសពី​ប្រាក់ចំណេញ​រយៈពេល​ខ្លី​៖ បង្កើត​គុណ​តម្លៃ​រយៈពេល​វែង តាមរយៈ​ការវិនិយោគ ព្រមទាំង​ការបង្កើត​នូវ​ផលិតផល និង​សេវាកម្ម​បែប​បរិ​យា​ប័ន្ន​។​

•​    ​ការកសាង​ធនធានមនុស្ស​៖ បណ្តុះបណ្តាល​ធនធានមនុស្ស​ដែលមាន​ទេពកោសល្យ​លំដាប់​ពិភពលោក ដោយ​ផ្អែកលើ​គុណ​តម្លៃ​ស្នូល​នានា ហើយ​ផ្ដល់នូវ​មជ្ឈដ្ឋាន​ធ្វើការ​មាន​ភាព​អំណោយផល ដែល​ជំរុញ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ ។​

•​    ​ដំណើរការ​ល្អឥតខ្ចោះ​៖ រៀបចំ​ឲ្យ​មានការ​កែលម្អ និង​ការធ្វើ​អភិបាលកិច្ច​លើ​ដំណើរការ​អាជីវកម្ម ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព ក៏ដូចជា​ប្រសិទ្ធ​ផល​នៃ​ដំណើរការ​អាជីវក​ម្មកា​ន់​តែ​ខ្ពស់ជាង​មុន​។​

●​    ​ពិភពលោក​&​សង្គម​៖ អនុវត្ត​នូវ​កម្មវិធី​នានា ក្នុង​បំណង​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន និង​បាន​ចូលរួមចំណែក​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ទៅដល់​សង្គមជាតិ​កម្ពុ​ជា​។​



នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន Smart ទទួលស្គាល់ថា យើង​មាន​ទំនួល​ខុសត្រូវ​ធំធេង ក្នុងការ​ធានា​ឲ្យ​បាន​ថា អាជីវកម្ម​របស់​យើង​រីកចម្រើន​ទៅមុខ ព្រម​គ្នា​នឹង​ការរីកចម្រើនរ​បស់ដៃ​គូ​ពាក់ព័ន្ធ​នៅក្នុង​ស្រុក និង​សហគមន៍​មូលដ្ឋាន​ផងដែរ​។ យើង​នឹង​បន្ត​រក្សា​តម្លាភាព​នៅពេលដែល​យើង​បង្ហាញ​សាធារណជន​ឲ្យ​ឃើញ​អំពី​ការខិតខំ​របស់​យើង ហើយក៏​ត្រូវ​គ្រប់គ្រង​ផលប៉ះពាល់​រយៈពេល​វែង​របស់​យើង​ទៅលើ​វិស័យ​សំខាន់ៗ​បី គឺ​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម​។ នេះ​គឺជា​សា​ក្ខី​ភាព​មួយ ដែល​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​ដ៏​វែងឆ្ងាយ​របស់​យើង ឆ្ពោះទៅរក​និរន្តរភាព ស្របពេល​ដែល​យើង​ត្រូវ​រក្សា​លទ្ធផល​ការងារ​របស់​យើង​ឲ្យ​នៅ​ខ្ពស់​ដដែល​។​”



បើ​គិត​ត្រឹមតែ​ឆ្នាំ ២០១៧ តែមួយ​ឆ្នាំ ក្រុមហ៊ុន Smart បាន​ចូលរួមចំណែក​ដល់​សេដ្ឋកិច្ចកម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣៣៩​លាន​ដុល្លារ​រ​អាមេរិក ពោលគឺ​ស្មើនឹង ១.៥ ភាគរយ​នៃ​ទិន្នផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​។ ក្រុមហ៊ុន Smart ក៏បាន​ជួយផ្តល់​ការងារ​ចំនួន ៥២.៥៥៤ កន្លែង នៅក្នុង​សង្វាក់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ។​

ក្រុមហ៊ុន Smart បាន​បង់ពន្ធ អាករ និង​កម្រៃ​នានា​ដែល​កំណត់ដោយ​ច្បាប់ ក្នុង​ទំហំ​ទឹកប្រាក់ ចំនួន ៧៦ លាន​ដុល្លារ ដែល​ក្នុងនោះ​ការបង់ពន្ធ​តែមួយ​មុខ​របស់​ក្រុមហ៊ុន​គឺ​ស្មើនឹង ៣% នៃ​ចំណូល​ពន្ធ​របស់​ជាតិ​។ លើសពីនេះ ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​អនុវត្ត​គម្រោង​ផ្សេងៗ ដែល​ជំរុញ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរ​គម​នា​គម​ន៏​(ICT) ក៏ដូចជា​ការបណ្តុះ​ធនធានមនុស្ស ដោយ​ប្រើ​ថវិកា​ជាង​៦,៥​លាន​ដុល្លារ​អាមេរិក ដែលជា​វិភាគទាន​របស់​ក្រុមហ៊ុន​ក្នុង​មូលនិធិ​កាតព្វកិច្ច​សេវាកម្ម​ជាស​កល និង​មូលនិធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​។



ក្រៅពី​អាជីវកម្ម​ស្នូល​របស់ខ្លួន ក្រុមហ៊ុន Smart ក៏បាន​បន្ត​អនុវត្ត​របៀបវារៈ​ជា​ជើងឯក​ឌីជីថល​ថ្នាក់ជាតិ តាមរយៈ​គំនិត​ផ្តួចផ្តើម​ផ្នែក​ការងារ​ទំនួល​ខុសត្រូវ​សង្គម​ជាច្រើន ជាពិសេស​គឺ​ការងារ​ដែល​ស្ថិតក្រោម​សសរស្ដម្ភ​វិស័យ​អប់រំ និង​សសរស្ដម្ភ​ថ្មី គឺ​នវានុវត្តន៍​បច្ចេកវិទ្យា​។ ក្រៅពី​ការបង្កើន​ទ្វេដង​នូវ​ចំនួន​អាហារូបករណ៍​ក្នុង​កម្មវិធី SmartEdu ទៅ កម្មវិធី SmartStart Young Innovator ក៏ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ដើម្បី​ធ្វើ​ឲ្យ​គំនិត​ទាំងឡាយ​ផ្នែក​អាជីវកម្ម​បែប​ឌីជីថល អាច​ក្លាយជា​ការពិត ព្រមទាំង​ដើម្បី​លើកស្ទួយ​ដល់​សហគ្រិនភាព​លើ​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា សម្រាប់​និស្សិត​កម្ពុជា​។​

លោក ថូ​ម៉ាស បាន​មានប្រសាសន៍​បន្ថែមថា​៖ “​ក្រុមហ៊ុន Smart តែងតែ​គិតគូរ​យ៉ាង​ហ្មត់ចត់​ទៅលើ​ទំនួល​ខុសត្រូវ​របស់​យើង​ចំពោះ​សង្គមជាតិ​។ ក្រៅពី​ការរួមចំណែក​ដល់​ថវិកា​អភិវឌ្ឍន៍​ជាតិ និង​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល ក្រុមហ៊ុន Smart បានរៀបចំ​ទឹកប្រាក់​ចំនួន​ជាង​១​ភាគរយ នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់ខ្លួន សម្រាប់​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ដែល​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សហគមន៍​ទាំងឡាយ ដែល​យើង​មាន​ប្រតិបត្តិការ​។​”



ចាប់តាំងពី​ពេល​បើក​ដំណើរការ​ដំបូង​កាលពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​ជាង​១,១៩​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅលើ​ការបណ្តាក់ទុន និង​ទៅលើ​ការចំណាយ​លើ​ប្រតិបត្តិការ​អាជីវកម្ម ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍ​នៃ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​រប​ស់​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន Smart ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយទៅជា​ជើងឯក​ឌីជីថល​របស់​ប្រទេស​កម្ពុជា ឲ្យ​បាន​នៅ​ឆ្នាំ​២០២០​។ ក្រៅពី​ក្លាយជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​បង្អស់​ដែល​បានដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ 4.5G កាលពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន Smart ក៏បាន​ដាក់ចេញ​នូវ​សេវា​បែប​នវានុវត្តន៍​នានា ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ថ្មីៗ​លើ​វិស័យ​កម្សាន្ត និង​បង្កើន​គំនិត​ផ្ដួចផ្ដើម​បែប​ឌីជីថល​របស់ខ្លួន​ផងដែរ​។ ទន្ទឹមនឹងនេះ Smart ក៏បាន​សម្រេច​នូវ​សមិទ្ធផល​ថ្មី តាមរយៈ​ការដាក់​ឲ្យ​ដំណើរការ​នូវ​មូលនិធិ Smart Axiata Digital Innovation Fund ដែលមាន​ថវិកា ៥​លាន​ដុល្លារ​អាមេរិក ហើយក៏​ជា​មូលនិធិ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា សម្រាប់​បណ្តាក់ទុន​លើ​អាជីវកម្ម​បែប​ឌីជីថល ដោយ​ផ្តោត​សំខាន់​ទៅលើ​ការវិនិយោគ​លើ​ក្រុមហ៊ុន​ទើបនឹង​បង្កើត​ថ្មី​បែប​ឌីជីថល ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​កម្ពុជា​ផ្ទាល់​។​

លោក ថូ​ម៉ាស ក៏បាន​ថ្លែងថា​៖ “​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ការរួមចំណែក​កាន់តែ​ច្រើនឡើង​របស់​យើង​ទៅលើ​សង្គមជាតិ ចំពោះ​លទ្ធផល​អាជីវកម្ម និង​ចំពោះ​ឥទ្ធិពល​របស់​យើង​ទៅលើ​សង្គម​កម្ពុជា​។ យើង​នឹង​បន្ត​អភិវឌ្ឍភាព​ឈានមុខ​គេ​ផ្នែក​សេវា​អ៊ិន​ធឹ​ណិ​ត​ទូរស័ព្ទ​ចល័ត និង​ផ្នែក​កម្សាន្ត​ស្រាប់​ការរស់នៅ ហើយ​ទន្ទឹមនឹងនេះ​ក៏ត្រូវ​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​របស់​ប្រទេស​កម្ពុជា​ផងដែរ​។ ការវិនិយោគ និង​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ប្រទេស​កម្ពុជា នៅតែមាន​នៅក្នុង​ឆ្នាំនេះ ហើយក៏​នឹង​នៅតែមាន​ភាពរឹងមាំ​ដដែល តទៅ​ថ្ងៃ​អនាគត​។​”

សូម​ចុច​តំណ​ភ្ជាប់​នេះ http://smart.com.kh/sustainability-report-2017/ ដើម្បី​ទាញយក​របាយការណ៍​និរន្តរភាព​ប្រចាំឆ្នាំ​២០១៧​របស់​ក្រុមហ៊ុន Smart Axiata​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គំនិត​ផ្តួចផ្តើម​ដើម្បី​និរន្តរភាព និង​ការងារ​ទំនួល​ខុសត្រូវ​សង្គម​របស់ Smart សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart ដែលមាន​ឈ្មោះថា “Smart for Cambodia” តាមរយៈ​អាសយដ្ឋាន www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh







(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com