កំណាព្យ
ជាតិ
រុក្ខជាតិ និង​សត្វ ដែលជា​និមិត្តសញ្ញា តំណាង​ជាតិខ្មែរ​!
22, Oct 2018 , 7:29 am        
រូបភាព
ដោយ:
​បទ ជាប់​ទង

 
-​ស្មេរ​សាកល្បង ចង​ចែងចារ ថ្លាថ្លែង​ស្តី​
​ជា​កាព្យ​ខ្លី       ស្តី​តាម​ចាំ      សាំ​កុំ​ថា​
​រាប់​រឿង​សត្វ    អត្ត​ច្បាស់      ចាស់​ចែងចារ​
​ទាំង​រុក្ខា          ថា​អ្នក​ចាំ      ផ្តាំ​ចែក​ទៀត​។​
 
-​ផ្តើម​ពី​ត្នោត  ដោត​ដាំ​ដុះ    ច្រុះ​ច្រូងច្រាង​
​ឈើ​តំណាង    តាងនាម​ខ្មែរ ថែ​ឈ្មោះ​ជាតិ​
​ផ្ការំដួល          ឆួល​ក្រអូប     ស្រូប​អស់​ញាតិ​
​ផ្កា​តាង​ជាតិ   ឃ្លា​តទៅ​ឆ្ងាយ ស្តាយ​បុប្ផា​។​
 
-​ចេកពងមាន់  គ្រាន់​ក្រៃណា តា​តាក់តែង​
​ចេក​ជាតិ​ឯង   ស្តែង​អត្ត ឆ្លាក់​ខេមរា​
​គោព្រៃ​ម្រឹគ​      ​ទឹក​មាន​ត្រី ល្បី​មច្ឆា​
​ប្រាប់​តាម​តា    ថា​នោះ​អី ត្រី​គាល់​រាំង​។​
 
-​អណ្តើក​ហ្លួង ជួង​គេ​គោះ គ្រោះ​ក្រៃ​ក្រាស់​
​សល់​តិច​ណាស់ ខ្វះ​ជម្រក ជ្រក​ពារ​ពាំង​
​សត្វ​ត្រ​យ៉ង ផ្សង​ជីវិត ជិត​ឆ្ងាយ​គាំង​
​ស្ទុះ​ដូច​ស្ទាំង ទាំង​ភិតភ័យ ព្រៃ​ប្រួល​ប្រែ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com