កីឡាអន្តរជាតិ
អន្តរជាតិ
Messi ត្រូវអវត្តមានបីសប្តាហ៍ ដោយសាររបួសដៃស្តាំធ្ងន់ធ្ងរ Messi រងរបួសដៃស្តាំ។ រូបថត AFP
× Lionel Miessi នឹងអវត្តមានក្នុងជំនួប El Clasico ជាមួយ Real Madrid ដោយសារខ្សែប្រយុទ្ធឆ្នើមរូបនេះ ត្រូវសម្រាកយ៉ាងហោច៣សប្តាហ៍ព្យាបាលដៃស្តាំរបស់ខ្លួន។ Messi ត្រូវបានបញ្ជូនចេញពីទីលានក្រោយប្រកួតបាន២៦នាទី មុនពេលដែល Barcelona ឈ្នះ Sevilla ៤-២ ។
ខ្សែប្រយុទ្ធអាហ្សង់ទីន Messi បានប៉ះទង្គិចជាមួយ Franco Vazquez របស់ Sevilla ដែលបណ្តាលឲ្យគេរងរបួសដៃស្តាំដ៏ធ្ងន់ធ្ងរ។ ករណីនេះ បានកើតឡើងក្រោយ Barcelona នាំមុខភ្ញៀវ ២-០ ដែលរកបាននៅដើមតង់ដោយ Philippe Coutinho និង Messi ផ្ទាល់នៅនាទី១២ ។
ទោះបីជាយ៉ាងណាក៏ដោយ Luis Suarez និង Ivan Rakitic រកបានម្នាក់១គ្រាប់ទៀតនៅតង់ទីពីរ ខណៈពីរគ្រាប់វាយបករបស់ Sevilla ជាគ្រាប់បាល់របស់ Pablo Sarabia និង Luis Muriel នៅជិតបញ្ចប់ការប្រកួត។
ជ័យជម្នះនេះ នាំឲ្យ Barcelona ឡើងទៅឈរកំពូលតារាង La Liga ក្រោយប្រកួតបាន៩សប្តាហ៍ បន្ទាប់ពី Real Madrid ចាញ់ក្រុមភ្ញៀវ Levante ២-១ ហើយ Atletico Madrid ត្រឹមស្មើ ១-១ ជាមួយម្ចាស់ផ្ទះ Villarreal។ Deportivo Alaves ឈ្នះ ១-០ នៅទឹកដី Celta Vigo ដើម្បីឡើងឈរលេខ២បណ្តោះអាសន្ន។
បញ្ហារបួសនេះ នាំឲ្យ Messi ត្រូវខកខានជំនួប Champions League ជាមួយ Inter Milan នៅពាក់កណ្តាលសប្តាហ៍ និងការតទល់ជាមួយ Real Madrid នាថ្ងៃសៅរ៍ សប្តាហ៍ក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com