អន្តរជាតិ
របាយការណ៍​៖ អាយុ​រំពឹង​រស់​ពលរដ្ឋ​សិង្ហ​បុរី ស្ថិតនៅ​លំដាប់​ទី​៣ បន្ទាប់ពី​ជប៉ុន និង​អេ​ស្ប៉ា​ញ​
21, Oct 2018 , 8:29 pm        
រូបភាព
ដោយ:
​ប្រជាជន​សិង្ហ​បុរី មាន​អាយុ​រស់នៅ ឬ​ចំនួន​ឆ្នាំ​ដែល​អាចរ​ស់បាន (Life expectancy) វែង​ជាងគេ​លេខ​រៀង​ទី​បី​ក្នុងចំណោម​បណ្តា​ប្រជាជន​នានា​លើ​ពិភពលោក​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ទស្ស​នាវ​ដ្តី​វេជ្ជសាស្ត្រ​ដ៏​ល្បីឈ្មោះ The Lancet ។​


 
​តាម​របាយការណ៍​ស្រាវជ្រាវ​ផ្នែក​សុខភាព The Lancet បាន​ព្យាករ​ថា ប្រជាជន​សិង្ហ​បុរី អាច​រស់​នៅបាន​រហូត​ដល់​អាយុ ៨៥.៤ ឆ្នាំ ត្រឹម​ឆ្នាំ​២០៤០ ខណៈ​របាយការណ៍​ឆ្នាំ​២០១៦ អាយុ​រំពឹង​រស់នៅ​របស់​ប្រជាជន​សិង្ហ​បុរី ស្ថិតនៅ​ត្រឹមតែ ៨៣.៣ ឆ្នាំ​ប៉ុណ្ណោះ​។ តាម​ការព្យាករណ៍​នេះ មានន័យថា ប្រជាជន​សិង្ហ​បុរី នឹងមាន​អាយុ​រំពឹង​រស់នៅ​កាន់តែ​វែង​ជាង​មុន​ក្នុង​ចន្លោះ​ឆ្នាំ​២០១៦-២០៤០​។​
 
​តាម​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ​ដដែល​នោះ លទ្ធផល​ព្យាករណ៍​នេះ ក៏​មានន័យថា អាយុ​រំពឹង​រស់នៅ​របស់​ប្រជាជន​សិង្ហ​បុរី ត្រូវ​ស្ថិតនៅក្នុង​លំដាប់​ទី​បី នៃ​អាយុ​រំពឹងរ​ស់វែង​ជាងគេ​នៃ​ប្រជាជន​លើ​ពិភពលោក ខណៈ​ប្រជាជន​ជប៉ុន ស្ថិតនៅ​លំដាប់​ទី​២ និង​អេ​ស្ប៉ា​ញ ស្ថិតនៅ​លំដាប់​ទី​១​។​
 
​ប្រទេស ដែលមាន​អាយុ​រំពឹង​រស់​របស់​ប្រជាជន​វែង​ជាងគេ​ក្នុងចំណោម​ប្រទេស​ទាំង​១០​របស់​ពិភពលោក រួមមាន  ស្វ៊ី​ស លំដាប់​ទី​៤ (​អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៥.២ ឆ្នាំ​), ព័រទុយហ្កាល់ លំដាប់​ទី​៥ អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៤.៥ ឆ្នាំ​), អ៊ីតាលី លំដាប់​ទី​៦ ( អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៤.៥​ឆ្នាំ​), អ៊ីស្រាអែល លំដាប់​ទី​៧ ( អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៤.៤ ឆ្នាំ​), បារាំង លំដាប់​ទី​៨ ( អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៤.៣ ឆ្នាំ​), លុច​សំបួរ លំដាប់​ទី​៩ ( អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៤.១) និង​អូ​ស្រា​លី ទី​១០​។​
 
​តាមរយៈ​របាយការណ៍​របស់​អ្នក​ស្រាវ​ជ្រា​វេជ្ជសាស្ត្រ ដែល​យក​កត្តា​សុខភាព ធ្វើជា​កត្តា​ចម្បង​ក្នុងការ​ព្យាករណ៍​នេះ ប្រទេស​ដែលមាន​អាយុ​រំពឹងរ​ស់ទាប​ជាងគេ​របស់​ពិភពលោក ភាគច្រើន​នៅក្នុង​បណ្តា​ប្រទេស​តំបន់​អាហ្វ្រិក ដូចជា សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល ឡេ​សូ​តូ សូ​ម៉ាលី និង​ស៊ីម​ប៉ា​វេ​ជាដើម​៕ 

Tag:
 សិង្ហ​បុរី​
  The Lancet
© រក្សាសិទ្ធិដោយ thmeythmey.com