ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​អាស្ពីរីន មាន​អ្វី​ល្អ​ខ្លះទៅ​?
22, Oct 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​អាស្ពីរីន ប្រហែលជា​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​បាន ដោយសារតែ​វា​ជួយ​រំលាយ​កំណក​ឈាម និង​បង្ការ​ការ​កកឈាម​ដែរ​។ ប៉ុន្តែ​វា​មិនមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​ឡើយ​។ 



អ្នក​ប្រហែលជា​ត្រូវ​ប្រុងប្រយ័ត្ន ឬ​គិត​ឡើងវិញ​ចំពោះ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​អាស្ពីរីន​បើសិនជា​៖
 
•​ ​មាន​ជំងឺ​តម្រងនោម ឬ​ថ្លើម​
•​ ​ញ៉ាំ​គ្រឿង​ស្រវឹង​ចាប់ពី ៣​ដង​ឡើងទៅ​ក្នុង​មួយថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ​
•​ ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​មិនបាន​ព្យាបាល​
•​ ​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម​
•​ ​មាន​រោគសញ្ញា​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com