ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
ក្រៅពីធ្វើស្រែ និងចិញ្ចឹមសត្វ, អ្នកស្រី ម៉ានី ឆ្លៀតដាំស្លឹកខ្ទឹមបន្ថែម ដើម្បីដោះស្រាយជីវភាពគ្រួសារ
× កំពត៖ ក្រៅពីធ្វើស្រែ និងចិញ្ចឹមសត្វ, អ្នកស្រី សួន ម៉ានី ផ្តើមដាំស្លឹកខ្ទឹមធម្មជាតិ ដើម្បីបង្តើនចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរ។ ឃើញជីវភាពគ្រួសាររបស់អ្នកជិតខាងកាន់តែរីកចម្រើន តាមរយៈការដាំស្លឹកខ្ទឹមធម្មជាតិលក់ គឺជាផ្នែកមួយ ប៉ុន្តែ ការឆ្លៀតពេល និងការយកចិត្តទុកដាក់ថែទាំ គឺមូលហេតុចម្បងដែលនាំឱ្យកសិករ សួន ម៉ានី និងស្វាមី ទទួលបានទិន្នផលច្រើនពីការដាំស្លឹកខ្ទឹមលើកដំបូង។ គ្រួសារកសិករដែលរស់នៅស្រុកជុំគិរី ខេត្តកំពត មួយនេះ រំពឹងថា ជីវភាពគ្រួសារនឹងប្រសើរជាងមុន តាមរយៈដំណាំស្លឹកខ្ទឹម ដែលជាមុខរបរបន្ថែម។
របរដាំស្លឹកខ្ទឹមនេះ ជារបរដំបូងរបស់កសិករវ័យ ៣៦ ឆ្នាំ អ្នកស្រី សួន ម៉ានី ។ ដើមឡើយអ្នកស្រី ម៉ានី គ្រាន់តែជាកសិករធ្វើស្រែ និងចិញ្ចឹមសត្វមួយចំនួនដូចជា មាន់, ពពែ, ជ្រូក និងគោ នៅផ្ទះប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងឆ្នាំ២០១៨នេះ អ្នកស្រី ម៉ានី និងក្រុមគ្រួសារបានងាកមកដាំស្លឹកខ្ទឹម ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ កសិកររូបនេះ លើកឡើងថា៖ «ទោះបីដាំមុនដំបូងមិនសូវល្អក្តី តែអ្នកស្រីសប្បាយចិត្ត និងបន្តដាំស្លឹកខ្ទឹមធម្មជាតិនេះបន្តទៀត»។
សូមអញ្ជើញទស្សនាបទសម្ភាសខ្លីរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey និងអ្នកស្រី សួន ម៉ានី កសិករដាំស្លឹកខ្ទឹមនៅខេត្តកំពតដូចតទៅ៖
មូលហេតុដែលនាំឲ្យកសិកររូបនេះ ចាប់ផ្ដើមដាំស្លឹកខ្ទឹម ពីព្រោះពលរដ្ឋក្នុងភូមិមួយចំនួនមានជីវភាពធូរធារជាងមុន ទើបបណ្ដាលឲ្យអ្នកស្រី ម៉ានី ចាប់យករបរដាំស្លឹកខ្ទឹមបែបធម្មជាតិ។ កសិករក្នុងភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ចិត ស្រុកជុំគិរី ខេត្តកំពតរូបនេះ ចំណាយទុនដំបូងជិត ២លានរៀល ហើយអ្នកស្រី រំពឹងថា នឹងទទួលបានទន្និផលច្រើន។
Tag:
កសិកម្ម
ស្លឹកខ្ទឹម
សរីរាង្គ
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com