អត្ថបទពាណិជ្ជកម្ម
ទូទឹកកក​សាម​សុង​លក់ដាច់​ខ្លាំង ដោយសារ​សមត្ថភាព​៦​ចំណុច​ដ៏​អស្ចារ្យ​នេះ​
22, Oct 2018 , 3:48 pm        
រូបភាព
ដោយ:
​ប្រភព​ពត៌មាន​ពី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ទូទឹកកក​សាម​សុង​ម៉ូ​ឌែ​ល RH58K6687SL/ST គឺជា​ម៉ូ​ឌែ​ល​មួយ ដែលមាន​ការគាំទ្រ​យ៉ាងច្រើន ពី​សំណាក់​អតិថិជន ក្នុង​ឆ្នាំ​២០១៨​នេះ​។ 

ដោយ​ផ្នែក​លើ ៦​ចំណុច​ពិសេសៗ​ដូចខាងក្រោម​៖
 
1.​ Water Dispenser


 
​អ្នក​អាច​យក​ទឹក​ញាំ​បាន​យ៉ាង​ងាយ ដោយ​មិនចាំបាច់​បើកទ្វារ​ទូទឹកកក នាំ​ឲ្យ​ខាត​ភ្លើង​។ ទីតាំង​កន្លែង​ចុច​ទឹក​នៅ​ផ្នែក​ខាងមុខ និង​ទាប​ល្មម​ត្រឹម​ចង្កេះ ងាយស្រួល​ចុច​យក​ទឹក និង​មិនចាំបាច់​ឱន​នាំ​ឲ្យ​ចុក ឬ​ឈឺ​ខ្នង ឈឺចង្កេះ​នោះទេ​។​
 
2. ​Auto Ice Maker



​គឺជា​មុខងារ​ផលិត​ទឹក​ដោយ​ស្វ័យ​ប្រ​វិត្ត ដែល​ភ្ជាប់​មកជា​មួយ​ពីរ​មុខងារ​គឺ Ice Cubed និង Crushed Ice មាន​ទីតាំងនៅ​ជាមួយ Water Dispenser ដែរ​។ សម្រាប់ Ice Cubed វា​ផលិត​ទឹកកក​ដុំ និង​Crushed Ice សម្រាប់ធ្វើ​ឲ្យ​ទឹកកក​ដុំ​ឲ្យ​ទៅជា​ម៉ត់​។  មាន​ទូទឹកកក​សាម​សុង ពិតជា​ចំណេញ និង អស្ចារ្យ​មែន មិនបាច់​ចំណាយលុយ​ទៅ​ទិញ​ទឹកកក​ខាងក្រៅ​នាំ​ឲ្យ​ហត់ ហើយ​ខាត​ពេលធ្វើ​អ្វី​?
 
3.​ Metal Cooling 
 
​គឺជា​បន្ទះ​លោហៈ​រក្សា​ជាតិ​ត្រជាក់ មាននៅ​ជាប់​ផ្នែក​ខាងក្នុង​ទូ​ទឹក​ក និង​នៅជាប់​ទ្វារ ដែល​បំពេញ​ជាតិ​ត្រជាក់ ដែល​បាត់បង់​បាន​យ៉ាង​ឆាប់រហ័ស នៅ ពេល ដែល​លោក អ្នក បើក ទ្វារ​ទូទឹកកក​ម្តងៗ​។ វា​បានផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន នៅ ពេល ប្រើប្រាស់ ប្រៀបបាន នឹង​ទូទឹកកក ដ៏​ជំនាញ​ក្នុងការ​រក្សា​ជាតិ​ត្រជាក់ និង​សន្សំ សំចៃ ភ្លើងអគ្គិសនី​បាន​កម្រិត​ខ្ពស់​។​
 
4.​ Food Show Case 


 
​បច្ចេកវិទ្យា​ថ្មី ទំនើប សន្សំសំចៃ​ខ្ពស់ គឺ​ទ្វារ​ពីរ​ជាន់​របស់​ទូទឹកកក​សាម​សុង​។ ទ្វារ​ទីមួយ សម្រាប់​បើក​យក​ម្ហូ​ម​អាហារ​តាម​ធម្មតា មាន​ទំហំ​ធំ​។ រីឯ​ទ្វារ​ទី​ពីរ គឺ​បំពាក់​នៅ​ផ្នែក​ខាងក្រៅ និង​មាន​ទំហំ​តូច​ជាង​ទ្វារ​ទីមួយ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការដក ឬ​ដាក់​ម្ហូបអាហារ ឬ​របស់របរ​ដែល​យើង​ត្រូវ​ការប្រើ​ញឹកញាប់​។ ពេលដែល​យើង​បើកទ្វារ​ទី​ពីរ​ប្រើ ភាព​ត្រជាក់​មិនសូវ​ជះ​មក​ខាងក្រៅ​ទេ ជាហេតុ​ដែលថា វា​មាន​សមត្ថភាព​ក្នុង​សន្សំសំចៃ​អគ្គិសនី​ខ្ពស់​។​
 
5.​ ​Anti-Bacterial Protector


 
​ទូទឹកកក​សាម​សុង បាន​បំពាក់​ប្រព័ន្ធ​ការពារ​មេរោគ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ដល់​ទៅ ៩៩.៩%​។ កង្ហារ​នៅ​ផ្នែក​ខាងក្នុង វិល​បញ្ចេញ​ខ្យល់​រំងាប់​បាក់តេរី កាត់បន្ថយ​ក្លិន​សាយភាយ និង​ធានា​ឲ្យ​បាន​ថា​មិនមាន​បាក់តេរី ឬ​ក្លិន​មិនល្អ នៅ​ទំ​ជាប់​អាហារ​ក្នុង​ទូទឹកកក​។ ដោយសារតែ​វា​មាន​ផ្ទុក​នូវ​សារធាតុ Fiber និង​តម្រង​កម្ចាត់​ក្លិន ដើម្បី​លុបបំបាត់​ក្លិន​អាហារ និង​សារធាតុ​បាក់តេរី​ផ្សេងៗ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ក្លិន​អាហារ​។ 
 
6.​ ​Door Alarm
 
​មុខងារ​មួយ​នេះ មាន​សារៈសំខាន់ ក្នុងការ​សន្សំសំចៃ​អគ្គិសនី​។ ប្រសិនបើ​យើង​ភ្លេច​បិទទ្វារ​ទូទឹកកក វា​នឹង​ផ្តល់​សញ្ញា​ជា​សំឡេង​ឲ្យ​យើង​បានដឹង​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com