ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​គឺជា​អ្វី​?
24, Oct 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​ខ្លាញ់​រុំ​បេះដូង​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​កោសិកា​ក្នុង​ថ្លើម​ពោរពេញ​ទៅដោយ​ជាតិ​ខ្លាញ់​ខុសធម្មតា​ខ្លាំង​។ ថ្វីបើ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​ចំបង​បំផុត​នៃ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ក៏ដោយ តែ​ក៏មាន​ទម្រ​ង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ផ្សេង​មួយទៀត​ដែល​មិនមែន​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង​ដែរ​។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែន​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង មិនសូវ​កើតមាន​ឡើយ​។


 
​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែនជា​គ្រឿង​ស្រវឹង​បណ្តាលមកពី​ការរំលាយ​អាហារ​ខុសធម្មតា​មួយ​ប្រភេទ​ដែល​កើតឡើង​ក្នុង​ថ្លើម​។ ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​ការរំលាយ​ជាតិ​ខ្លាញ់​។

ថ្លើម​ជា​អ្នកបង្កើត និង​ដឹកនាំ​ខ្លាញ់​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ វា​ក៏​ជា​អ្នក​បញ្ចេញ​ខ្លាញ់​ពី​ក្នុង​ឈាម ដែល​ត្រូវបាន​បញ្ចេញ​ពី​ជាលិកា​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ដែរ ឬ​បឺត​ស្រូប​ចេញពី​អាហារ​ដែល​យើង​ញ៉ាំ​។

ករណី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែនជា​គ្រឿង​ស្រវឹង ការរំលាយ​ជាតិ​ខ្លាញ់​ដោយ​កោសិកា​ថ្លើម​ត្រូវបាន​រំខាន​។ ដូច្នេះ​ការកើនឡើង​ចំនួន​ជាតិ​ខ្លាញ់​ដែល​ត្រូវបាន​បញ្ចេញ​ពី​ក្នុង​ឈាម ឬ​ចេញពី​កោសិកា​ថ្លើម ទើប​ធ្វើ​ឲ្យ​កកកុញ​ក្នុង​កោសិកា​ថ្លើម​តែម្តង​។ កាលណា​ចំនួន​ជាតិ​ខ្លាញ់​ដែល​ត្រូវបាន​បញ្ចេញ​ពី​ឈាម ឬ​កោសិកា​ថ្លើម​កើនឡើង នោះ​វា​នឹងធ្វើ​ឲ្យ​កកកុញ​ក្នុង​ថ្លើម​តែម្តង​បាន​។ 
 
​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែនជា​គ្រឿង​ស្រវឹង​គឺជា​រឿង​សំខាន់​ណាស់​។ វា​គឺជា​ជំងឺ​ដែល​កើតមាន​ញឹកញាប់ ហើយក៏​កំពុងតែ​កើនឡើង​ច្រើន​ដែរ​។ វា​គឺជា​មូលហេតុ​នៃ​ជំងឺថ្លើម​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​អាច​ទៅជា​ក្រិន​ថ្លើម និង​ផលវិបាក​ក្រិន​ថ្លើម​បាន​។

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែនជា​គ្រឿង​ស្រវឹង​មាន​ជាប់ទាក់ទង​នឹង​ជំងឺ​ផ្សេងៗ​ទៀត​ដែរ ដូចជា ជំងឺ​បេះដូង​សរសៃឈាម ដែល​នាំ​ឲ្យ​កើតជា​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប្រហែលជា​មិនមែនជា​មូលហេតុ​នៃ​ជំងឺ​ទាំងនេះ​ទេ ប៉ុន្តែ​វា​អាចជា​ហេតុផល​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com