ជាតិ
ពីនេះ ពីនោះ
«ម្ទេសល័ខ» ១ដើម មានផ្លែ៤ពណ៌ រសជាតិឆ្ងាញ់ដូចម្ទេសធម្មតា
23, Oct 2018 , 2:44 pm        
រូបភាព
ភ្នំពេញ៖ ពេលវាចេញក្ដឹប មានពណ៌បៃតង, ពេលខ្ចី ចេញជាពណ៌ស្វាយ, ពេលចាស់ ចេញជាពណ៌លឿង និងពេលទុំ ប្រែទៅជាពណ៌ក្រហម នេះជាពូជ «ម្ទេសល័ខ» ដែលមាននៅក្នុងស្រុកខ្មែរ។ ម្ទេសដែលផ្លែរបស់វា ប្រែពណ៌ជា៤ដំណាក់កាលទៅតាមវ័យនីមួយៗនេះ មានរសជាតិហឹរឆ្ងាញ់ដូចម្ទេសធម្មតា ហើយក្នុងមួយដើមៗមានផ្លែច្រើន និងចម្រុះពណ៌យ៉ាងស្រស់ស្អាត។


 
«ម្ទេសល័ខ» មានរសជាតិហឹរឆ្ងាញ់ដូចម្ទេសធម្មតាដែរ ប៉ុន្តែភាគច្រើនគេនិយមដាំសម្រាប់លម្អនៅតាមផ្ទះ ព្រោះ ផ្លែរបស់វាប្រែពណ៌ជា៤ដំណាក់កាល ចាប់ពីពេលវាចេញក្ដឹបរហូតដល់ផ្លែទុំ។ អ្នកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាក និងជាអ្នកបណ្ដុះពូជម្ទេសល័ខនេះ បានប្រាប់ថ្មីៗ២៥ រាជធានី-ខេត្តថា ម្ទេសល័ខនេះ មានភាពងាយស្រួលក្នុងការដាំ និងថែទាំ ជាពិសេសម្ទេសនេះ មានផ្លែច្រើនផងដែរ។
 


បើតាមអ្នកស្រី ចាន់ធាង ប្រសិនបើ ថែទាំម្ទេសនេះល្អ វាមានផ្លែច្រើន ហើយម្ទេសនេះ ធន់នឹងជំងឺ និងមានផ្លែធំៗ។ ដើមម្ទេសល័ខនេះ មានភាពស្រស់ស្អាតគួរឲ្យទាក់ទាញតាមរយៈពណ៌របស់វា។ បច្ចុប្បន្ន អ្នកស្រី ចាន់ធាង បានបណ្ដុះពូជម្ទេសនេះ សម្រាប់លក់ផងដែរ។ 
 


ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 



Tag:
 ម្ទេស
  កសិកម្ម
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com