ជាតិ
ត្រី​មួយ​ក្បាល ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ ត្រូវបាន​គ្រួសារ​អ្នកនេសាទ សម្រេចចិត្ត​លែង​ចូល​ទន្លេសាប​វិញ​
24, Oct 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តកណ្តាល​៖ លោក​បណ្ឌិត ហេង គង់ អនុប្រធាន​វិទ្យាស្ថាន​ជាតិ ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម នៃ​រដ្ឋបាល​ជលផល និង​ក្រុមគ្រួសារ បាន​លែង​ត្រី​គល់រាំង​មួយ​ក្បាល ទម្ងន់​២៧​គីឡូក្រាម​ក្នុង​ទន្លេសាប​។​

 
​ក្នុងនាម​ក្រុមគ្រួសារ​អ្នកនេសាទ​ផង និង​ជា​អ្នកស្រាវជ្រាវ​ផង នៅក្នុង​បទ​សម្ភាស​ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) លោក​បណ្ឌិត ហេង គង់ បាន​មានប្រសាសន៍ថា ត្រី​គល់រាំង​មួយ​ក្បាល​នេះ ត្រូវ​វាន​ក្រុមគ្រួសារ​របស់លោក ចាប់បាន​កាលពី​៧​ឆ្នាំមុន (២០១១) នៅ «​ដាយ​ត្រី​» ក្នុង​ទន្លេសាប សង្កាត់​លេខ​២ គីឡូម៉ែត្រ​លេខ ៦ មាន​ទម្ងន់ ៧​គីឡូក្រាម​។ ក្រោយពី​បាន​ចិញ្ចឹម​ក្នុង​បែ​ត្រី​អស់​រយៈពេល​៧​ឆ្នាំ​ក្រោយមក វា​បាន​កើន​ទម្ងន់ ២០​គីឡូក្រាម​។​
 
​សូម​ទស្សនា និង​ស្តាប់​ប្រសាសន៍​របស់លោក​បណ្ឌិត ហេង គង់ រៀបរាប់​ពី​គោលបំណង​នៃ​ការលែង​ត្រី​គល់រាំង ដែលជា​អត្ត​សញ្ញាញ​ជាតិ​មួយ​ក្បាល​នេះ ដល់​លោក ឈុត ឈា​ណា នៃ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទ​ន្ល​មេគង្គ​ដូចតទៅ​៖ 

© រក្សាសិទ្ធិដោយ thmeythmey.com