ពីនេះ ពីនោះ
«​កឋិន​» ឬ​«​កថិន​» មានន័យ​ច្បាស់លាស់​ដូចម្តេច​?
25, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​កឋិន​» គឺ​សរសេរ​បែប​ព្រះ​ត្រៃបិដក  ឬ​សរសេរ​ម្យ៉ាងទៀត «​កថិន​» ជា​សំពត់​ដែល​យកទៅ​ប្រគេន ដល់​ភិក្ខុសង្ឃ នៅ​កថិន​កាល ជា​គឺ​ថ្ងៃ​ចេញ​វស្សា ដែល​ភាគច្រើន​ស្គាល់​ថា ជា​បុណ្យ​កថិន​។ បុណ្យ​កថិន មាន​រយៈពេល​២៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ រោច ខែអស្សុជ ដល់​ថ្ងៃទី​១៥ កើត​ខែកត្តិក​។ នៅក្នុង​ពិធីបុណ្យ​ព្រះពុទ្ធសាសនា បុណ្យ​កថិន គឺ​ពិធីបុណ្យ​ដ៌​ធំ​មួយ​ផងដែរ​។



​ពាក្យ​ថា «​កថិនទាន​» ជាការ​បូជា​សំពត់​ស្បង់​ជីពរ សម្រាប់​ព្រះសង្ឃ និង​អ្នកបួស​ក្នុង​ពុទ្ធសាសនា​។ ទានវត្ថុ​ទាំងនោះ​រួមមាន ស្បង់​ចីពរ សង្ឃាដី ជាដើម​។ ចំពោះ​ពុទ្ធ​បរិ​ស័ព​ចំណុះជើងវត្ត  រួម​សាមគ្គី​គ្នា​មក​ធ្វើ​ពិធីបុណ្យ​កថិន ដោយ​នាំយក​សម្ភារ​មួយចំនួន ទៅ​ប្រគេន​ជូន​ព្រះសង្ឃ​នៅតាម​វត្ត​អារាម​៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com