ជាតិ
សេដ្ឋកិច្ច
ពិនិត្យ៥ស្ថានីយនៅភ្នំពេញ រកឃើញ ៤ស្ថានីយលក់មិនត្រឹមត្រូវ រូពពីកាំកុងត្រូល
× ភ្នំពេញ៖ មន្ត្រីកាំកុងត្រូលបានត្រួតពិនិត្យស្ថានីយចំនួន៥ទីតាំងនៅភ្នំពេញ នៅថ្ងៃទី២៤ខែតុលា ដោយជាលទ្ធផលរកឃើញថា ស្ថានីយ/ដេប៉ូចំនួន៤ទីតាំង ក្នុងចំណោមនោះ ប្រព្រឹត្តមិនត្រឹមត្រូវចំពោះការលក់ដូររបស់ខ្លួន។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីកាំកុងត្រូលបានរកឃើញថាស្ថានីយ១ទីតាំងលក់ប្រេងមិនគ្រប់លីត្រ។ ស្ថានីយចំនួន៣ទីតាំងទៀត លក់មិនគ្រប់លីត្រ ហើយខុសផ្នែកគុណភាពទៀត។ ដោយឡែកមានស្ថានីយ១ប៉ុណ្ណោះក្នុងចំណោម៥ ដែលអនុលោមទាំងគុណភាព និងបរិមាណ។
បន្ទាប់ពីតម្រូវឲ្យចុះកិច្ចសន្យាកែកំហុសរបស់ម្ចាស់ស្ថានីយដែលធ្វើអាជីវកម្មមិនត្រឹមត្រូវទាំងនោះហើយ មន្ត្រីកាំកុងត្រូលបានព្រមានផ្សាយឈ្មោះជាសាធារណៈ បើរកឃើញកំហុសជាលើកទី២ ឬអាចប្រឈមទោសទណ្ឌតាមផ្លូវច្បាប់។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូល៕
© រក្សាសិទ្ធិដោយ thmeythmey.com