ជាតិ
បទសម្ភាសន៍
វីដេអូ
អត្ថបទពាណិជ្ជកម្ម
«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​កាន់តែ​កៀក​ថ្ងៃ ឯកា​ដូ គឺ​រឹតតែ​ពិសេស​ដើម្បី​ស្វាគមន៍​អ្នកចូលរួម​
25, Oct 2018 , 10:39 am        
រូបភាព
​ភ្នំពេញ​៖ ការតាំង​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​» ដែល​រៀបចំឡើង​ដោយ ហាង​បេ​ប៊ី អោត​ឡេ​ត កាន់តែ​កៀក​ខិតជិត​មកដល់​ថ្ងៃ​ចាប់ផ្តើម​ហើយ ពោលគឺ​សល់​តែ​១​ថ្ងៃ​ទៀត តែប៉ុណ្ណោះ​។ «​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​» ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ និង​ទី​២៧ ខែតុលា​នេះ គឺ​រៀបចំ​ជាពិសេស​សម្រាប់​ស្ត្រី​វ័យក្មេង​ដែល​កំពុង​ពពោះ ក្នុងការ​ផ្តល់ឱកាស​ជូន​ពួកគាត់ បាន​ត្រៀមខ្លួន ក៏ដូចជា​ត្រៀម​សម្ភារ​សម្រាប់​ស្វាគមន៍​របស់ខ្លួន​។ កាន់តែ​កៀក​ថ្ងៃ កាន់តែ​រំភើប កាន់តែ​ចង់​ចូលរួម ឯ​ពី​កាដូ​វិញ គឺ​រឹតតែ​ពិសេស​។
 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​ពី​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​មាន​អ្វី​ពិសេស​ខ្លះ  សូម​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក វាល​សុន ឃីម ដូចតទៅ​៖ 

 
 
​លោក វាល​សុន ឃីម ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​ហាង​បេ​ប៊ី អោត​ឡេ​ត បាន​ឲ្យ​ដឹងថា អតិថិជន​ចូលរួម​៨០​នាក់​ដំបូង ដែល​ចូលរួម​នៅក្នុង​ពិព័រណ៍​នេះ នឹង​ទទួលបាន​កាដូ ដ៏​ពិសេស​ពី​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ wakodo​។ ក្រៅពីនេះ ទាំង​ហាង​បេ​ប៊ី​អោត​ឡេ​ត ក៏បាន​រៀបចំ​កម្មវិធី​សប្បាយៗ​សម្រាប់​កុមារ និង​ការចាប់​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​អ្នកចូលរួម​ផងដែរ​។



នេះ​បើតាម​លោក វាល​សុន ដែល​បាន​បន្តទៀតថា​លោកឪពុក​អ្នក​ម្តាយ ក៏មាន​ឱកាស​បាន​ពិគ្រោះ​យោបល់ ពី​វេជ្ជបណ្ឌិត​ជំនាញ​ដែលជា​ជនជាតិ​ជប៉ុន និង​ជនជាតិ​ថៃ​ផងដែរ​។​
 
អត្ថបទទាក់ទង
 
 
​ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​ហាង​បេ​ប៊ី អោត​ឡេ​ត​រូបនេះ​រំពឹងថា ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល នៅពេល​ខាងមុខនេះ នឹងមាន​អ្នកចូលរួម​កាន់តែច្រើន នៅ​ទីតាំង​បេ​ប៊ី អោត​ឡេ​ត សាខា​ទួលគោក ដែលជា​សាខា​ដំបូង​គេ​របស់​ហាង​ទំនិញ​កុមារ​ដ៏​ធំជាងគេ​នៅ​កម្ពុ​ជាមួយនេះ​៕










Tag:
 បេ​ប៊ី​អោត​ឡេ​ត​
  BabyOutlet
 ​ពិព័រណ៍​
 ​ទារក​
 ​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com