ជាតិ
អត្ថបទពាណិជ្ជកម្ម
នៅតែ​២​ថ្ងៃ​ទៀត​ទេ ការប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​លើក​ទី​២ វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ឈាន​មកដល់​
25, Oct 2018 , 3:20 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​លើក​ទី​២ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM-ASEAN) នឹង​ឈានដល់​ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ ការប្រកួតប្រជែង​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែតុលា​នេះ នា​សាល​មហោស្រព គី​ហ្សូ​ណា (KIZUNA) នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។
 
​ការប្រកួតប្រជែង​នឹង​កាន់តែ​ស្វិតស្វាញ និង​គួរអោយ​ចាប់អារម្មណ៍ ថែមទាំង​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត បូករួម​ជាមួយ​ភាពក្លាហាន​របស់​បេក្ខជន​នីមួយៗ​។ បេក្ខជន​នីមួយៗ មាន​សមត្ថភាព និង​ភាព​ឆ្លាត​វៃ​រៀងៗ​ខ្លួន នៅក្នុង​វេទិកា​ពិសេស ដោយ​មានការ​ជម្រុះ​បេ​ក្ខ​មួយចំនួន អោយ​នៅសល់​បេក្ខជន​ឆ្នើម​ចំនួន​៨​រួប ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នាពេលខាងមុខ​។ ការប្រកួត​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន        កម្ពុជា បង្កើន​សមត្ថភាព​ភាសា​ចិន​របស់ខ្លួន​។ 
 
​យើង​គ្រប់គ្នា​នឹង​បាន​ជួប​ជាមួយ​បេក្ខជន​ឆ្នើម​ចំនួន​៨​រូប ដែល​បានជ្រើសរើស​ប្រកប ដោយ​សុក្រឹត ក្រោម​ការប្រឡង​ដ៏​ស្វិតស្វាញ លើ​វិញ្ញាសា​ចំនួន​ពីរ​ផ្សេងៗ​គ្នា នា​ជុំ​ទី​១ និង​ជំ​ទី​២ បាន​ត្រៀមលក្ខណៈ​ពោរពេញ​ដោយ​ភាពជឿជាក់​រួចជាស្រេច សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។  


 
​សម្រាប់​ពត៌មាន​បន្ថែម​និង​ទិញ​សំបុត្រ​សូម​ទំនាក់ទំនង​: 023 976 999/011 77 44 50​។ កក់​សំបុត្រ​នៅទីនេះ​: https://goo.gl/JLJnBz  ។​
 
CAM-ASEAN មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។​
 
​គេហទំព័រ​៖ www.cam-asean.com ។​
​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/camaseaninstitute
 

© រក្សាសិទ្ធិដោយ thmeythmey.com