អន្តរជាតិ
គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​រៃ​អ​ង្កៀ​ស​ប្រាក់​បាន​យ៉ាងច្រើន​សម្រាប់​ការបោះឆ្នោត​សភា​
25, Oct 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖​ដោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅសល់​តែ​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ គណបក្ស​ប្រជាធិបតេយ្យ​បាន​មានប្រៀប​នៅ​ក្នុងការ​រៃអង្គៀសប្រាក់​។ អ្នកវិភាគ​និយាយថា មនោសញ្ចេតនា​ប្រឆាំង​ប្រធានាធិបតី​ត្រាំ អាចធ្វើ​ឲ្យ​មានការ​រួមវិភាគទាន​ប្រាក់​ដល់​ការបោះឆ្នោត​នេះ​យ៉ាងខ្លាំង​នៅពេលដែល​គណបក្ស​ប្រជាធិបតេយ្យ​ស្វះស្វែង​បំបែក​ការត្រួតត្រា​របស់​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​សភា​។​

 
​រដូវ​កាល​បោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​ឆ្នាំ​២០១៨​នេះ​បាន​ក្លាយជា​ការបោះឆ្នោត​សភា​សហរដ្ឋអាមេរិក​ដែល​ចំណាយ​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​រួចទៅហើយ​។ ក៏ប៉ុន្តែ មនុស្ស​ខ្លះ​ឆ្ងល់​ថា​តើ​ការរួមវិភាគទាន​ប្រាក់​យ៉ាងខ្លាំង​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ល្មម​គ្រប់គ្រាន់ ដើម្បី​ផ្តួល​គណបក្ស​សាធារណរដ្ឋ​ដែរឬទេ ហើយនឹង​ថា​តើ​ពួកគេ​នឹង​ត្រួតត្រា​សភា​ដោយ​សំឡេង​ភាគច្រើន​ដែរឬទេ​។​
 
​នៅក្នុង​ការប្រកួតប្រជែង​ដណ្តើម​អាសនៈ​សភា គណបក្ស​ប្រជាធិបតេយ្យ កំពុង​ឈ្នះ​នៅក្នុង​ការ​រៃ​អ​ង្កៀ​ស​ប្រាក់​។ កាលពី​សប្តាហ៍​មុន គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហព័ន្ធ​បាន​រាយការណ៍​ថា ពួក​បេក្ខជន​សភា​បាន​រៃ​អ​ង្កៀ​ស​ប្រាក់​ច្រើន​បំផុត​មិន​ធ្លាប់មាន​កាលពី​ពេលមុន​គឺ​២​ពាន់​៣​រយ​លាន​ដុល្លារ​នៅ​រដូវ​កាល​បោះឆ្នោត​បច្ចុប្បន្ននេះ​។​
 
​តើ​គណបក្ស​ប្រជាធិបតេយ្យ​មានប្រៀប​ក្នុងការ​រៃ​អ​ង្កៀ​ស​ប្រាក់​ឬ​? គណបក្ស​នេះ​រៃ​អ​ង្កៀ​សបាន​ច្រើន​ជា​គណបក្ស​សាធារណរដ្ឋ​ចំនួន​៤​រយ​លាន​ដុល្លារ​។​
 
​លោកស្រី Sarah Bryner នៅឯ Center for Responsive Politics និយាយថា នេះ​ជាការ​រំខាន​សម្រាប់​ពួក​អ្នកកាន់អំណាច​ខាង​គណបក្ស​សាធារណរដ្ឋ​។ លោកស្រី Sarah Bryner បាន​ថ្លែងថា​៖«​ការណ៍​ដែល​ពួក​គណបក្ស​ប្រជាធិបតេយ្យ​រៃអង្គាសប្រាក់​បាន​ច្រើនជាង​ពួក​គណបក្ស​សាធារណរដ្ឋ​នេះ​បង្ហាញថា យើង​មាន​ក្រុម​ប្រកួតប្រជែង​ដែលមាន​ថវិកា​ឧបត្ថម្ភ​ច្រើន​ដែរ​»​។​
 
​គណបក្ស​សាធារណរដ្ឋ​ធ្វើ​ប្រសើរ​ជាង​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​យុទ្ធនាការ​រៃ​អ​ង្កៀ​ស​ប្រាក់​មកពី​ក្រុមហ៊ុន​សាជីវកម្ម PACs​។ ក៏ប៉ុន្តែ ពួក​គណបក្ស​ប្រជាធិបតេយ្យ​បានឈ្នះ​ពួក​គណបក្ស​សាធារណរដ្ឋ​ក្នុងការ​រៃអង្គាសប្រាក់​បានមកពី​បុគ្គល​តាម​ប្រព័ន្ធ​Internet និង​នៅឯ​ពិធី​យុទ្ធនាការ​រៃ​អ​ង្កៀ​ស​ប្រាក់​នានា​។​
 
​ថវិកា ដែល​រៃ​អ​ង្កៀ​សបាន​ភាគច្រើន​គឺ​សម្រាប់​ម៉ោង​ផ្សាយ​ដ៏​ថ្លៃ​តាម​ទូរទស្សន៍ ដែល​នេះ​ជា​មធ្យោបាយ​ពេញនិយម​របស់​ពួក​បេក្ខជន​ដើម្បី​ផ្ញើ​សារ​ទៅកាន់​ពួក​អ្នកបោះឆ្នោត​។​
 
​លោក​Martin Frost ជា​អតីត​សមាជិកសភា​និង​ជា​ប្រធាន​គណៈកម្មាធិការ​យុទ្ធនាការ សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​។​លោក​និយាយថា​៖«​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្លៃ​ណាស់​នៅក្នុង​ប្រទេស​របស់​យើង​ពី​ព្រោះតែ​ការចំណាយ​លើ​ការ​ឃោស នា​តាម​ទូរទស្សន៍​»​។​
 
​លោក​Frost​និយាយទៀតថា ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​រៃ​អ​ង្កៀ​ស​ប្រា​ក់បាន​ច្រើន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នូវ​ចំណាប់អារម្មណ៍​ក្នុងចំណោម​សមាជិក​របស់​គណបក្ស​។​លោក Martin Frost បាន​និយាយថា​៖ «​មាន​ពួក​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​នៅក្នុង​សហរដ្ឋអាមេរិក ពួកគេ​ជាច្រើន​បានធ្វើការ​រួមវិភាគទាន​ប្រាក់​បន្តិចបន្តួច ពួកគេ​មិន​ចូលចិត្ត​ប្រ​ធានា ធិបតី​ត្រាំ​យ៉ាងខ្លាំង ហើយ​ចង់​បញ្ជូន​សារ​នៅក្នុង​ការបោះឆ្នោត​នេះ​»​។​
 
​ការ​រៃ​អ​ង្កៀ​ស​ប្រា​ក់បាន​ច្រើន​របស់​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​បង្ខំ​ឲ្យ​ពួក​គណបក្ស​សាធារណរដ្ឋ​គិត​ឡើងវិញ​ពី​យុទ្ធសាស្ត្រ​នៃ​យុទ្ធនាការ​រៃអង្គាសប្រាក់​របស់​ពួកគេ​។​ពួកគេ​កំពុង​ដក​ថវិកា​មកពី​បេក្ខជន​ទន់ខ្សោយ​ហើយនឹង​លៃ​ទុក​ប្រាក់​សម្រាប់​ការប្រកួតប្រជែង​ខ្លាំងៗ​។​
 
​លោក Michael Steele អតីត​ប្រធាន​គណៈកម្មាធិការ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ព្រមាន​ថា ថវិកា​ឧបត្ថម្ភ​តែមួយ​មុខ​មិន​ធានា​ពី​ជ័យជម្នះ​នោះទេ​។​លោក Michael Steele​បាន​និយាយថា​៖«​មនុស្ស​ជាច្រើន​គិត​យ៉ាងខ្លាំង​អំពី​ប្រាក់​និង​គិតថា វា​សំខាន់​នៅក្នុង​នយោបាយ អាមេរិក​។​ក៏ប៉ុន្តែ ខ្ញុំ​អាច​និយាយប្រាប់​អ្នក​ថា មានការ​ប្រ កួត​ប្រជែង​យ៉ាងច្រើន​ដែល​អ្នកមាន​ប្រាក់​ច្រើន​បំផុត​បាន​ចាញ់ឆ្នោត​នៅពេល​បុគ្គល​មិនសូវមាន​ប្រាក់​ឈ្នះ​»​។​
 
​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវការ​ឈ្នះ​អាសនៈ​២៣​បន្ថែមទៀត​ដើម្បី​ត្រួតត្រា​រដ្ឋសភា​សភា​ឡើងវិញ​។​ពួក​អ្នកវិភាគ​និយាយថា ពួក​គណបក្ស​ប្រជាធិបតេយ្យ នឹងមាន​ឱកាស​។​
 
​ទោះជា​យ៉ាងណាក៏ដោយ សេចក្តីសង្ឃឹម​របស់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ដណ្តើម​ការគ្រប់គ្រង​ព្រឹទ្ធសភា​ឡើងវិញ​មិនសូវមាន​ក្តីសង្ឃឹម​ប៉ុន្មាន​ទេ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com