ពីនេះ ពីនោះ
ឈ្មោះ​ប្រទេស «Singapore» សរសេរ​ជា​ភាសា​ខ្មែរ​យ៉ាងដូចម្តេច​?
27, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«Singapore» ជា​ប្រទេសមួយ​ដែល​សាធារណជន​មិន​ងាយ​នឹង​សរសេរ​ជា​ភាសា​ខ្មែរ​ត្រូវ​នោះទេ​។ កន្លងមក​សាធារណជន​សរសេរ​ពា​ក្យ​នេះ​ទាំង​ស្រពេចស្រពិល ខ្លះ​សរសេរ ប្រទេស «Singapore»  ថា​ជា «​ប្រទេស​ស​ង្ហិ​បុរី​»​ខ្លះទៀត «​ប្រទេស​សឹង្ហ​បុរី​»​។ មកពី​ប្រើ​មិន​ច្បាស់​ដូច្នេះហើយ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ បានកំណត់​ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​សរសេរថា «​ប្រទេស​សិង្ហ​បុរី​»​។



​ដើម្បី​កុំ​ឲ្យ​មាន​ភាពស្រពេចស្រពិល​ប​ន្ត​ទៅទៀត​នោះ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ បានកំណត់​ជា​ផ្លូវការ នៃ​ការសរសេរ​ឈ្មោះ​ប្រទេស​នីមួយៗ ពោល​ប្រទេស «Singapore» សរសេរ​ជា​ភាសា​ខ្មែរ «​ប្រទេស​សិង្ហ​បុរី​»  សរសេរ​ជា​ភាសា​បារាំង «Singapour» ដែលមាន​រាជធានី​ឈ្មោះ «​សិង្ហ​បុរី​» សរសេរ​ជា​ភាសា​អង់គ្លេស «Singapore» ជា​ភាសា​បារាំង «Singapour»៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com