អន្តរជាតិ
លោក​អូ​ប៉ា​ម៉ា និង​លោកស្រី​គ្លី​ន​តុ​ន ស្ថិតក្នុង​ចំណោម​គោលដៅ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​
25, Oct 2018 , 9:39 pm        
រូបភាព
ដោយ:
​អតីត​ប្រធានាធិបតី​អាមេរិក​ទី​៤៤ លោក ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា និង​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ស្ថិត​ក្នុងចំណោម​គោលដៅ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក ដែល​ប៉ុន​ប៉ង់​ដាក់​បំផ្ទុះ​ទៅកាន់​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​ទី​ស្នាក់​ងារ CNN ។ សម្រាប់​ទង្វើ​នេះ​ភ្នាក់ងារ FBI របស់​អាមេរិក  នៅ​ថ្ងៃទី​២៤ ខែតុលា បាន​បើក​ការស៊ើបអង្កេត​យ៉ាង​តឹងរ៉ឹង​បំផុត និង​ចាត់ទុក​សកម្មភាព​នេះ​ថា ជា​អំពើ​ភេរវកម្ម​។

 
​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែតុលា យ៉ាងហោចណាស់​ប្រអប់​គួរ​ឲ្យ​សង្ស័យ​ចំនួន​ប្រាំបី ត្រូវបាន​គេ​ឃាត់ទុក មុននឹង​វា​ត្រូវបាន​បញ្ជូនទៅ​ដល់ទី​តាំង​សមាជិក​បក្ស​ប្រជាធិបតេយ្យ​សំខាន់ៗ ក្នុងនោះ​រួមមាន រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​ក្នុង​អាណត្តិ​លោក អូ​ប៉ា​ម៉ា លោក Eric Holder និង​អតីត​ប្រធាន​ភ្នាក់ងារ​ចារកម្ម CIA លោក John Brennan ជាដើម​។ 
 
​ប្រអប់​ពីរ​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​កាន់​សមា​ជិ​ក​សភា​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​រដ្ឋ California លោកស្រី  Maxine Waters ។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ប​ច្ច​ប្បន្ន​នេះ ក្រុម​អ្នកស៊ើប​អ​ង្គេ​ត​កំពុង​ព្យាយាម​កំណត់​ទីតាំង​ប្រអប់​គួរ​ឲ្យ​សង្ស័យ​ផ្សេងៗ​ទៀត ដែល​ពួកគេ​ជឿជាក់ថា ប្រអប់​នោះ​គឺ​សំដៅ​ទៅកាន់​អតីត​អនុ​ប្រធានាធិបតី​អាមេរិក លោក Joe Biden ។ 
 
​អតីត​ប្រធានាធិបតី​អាមេរិក​ទី​៤៤ លោក ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា និង​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ស្ថិត​ក្នុងចំណោម​គោលដៅ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក ដែល​ប៉ុនប៉ង​ដាក់​បំផ្ទុះ​ទៅកាន់​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​ទី​ស្នាក់​ងារ CNN ។ នេះ​បើតាម​ការចុះផ្សាយ​របស់​Reuters​។  
 
​យ៉ាងណាមិញ ពុំមាន​ប្រអប់​គ្រាប់បែក​ទាំង​ប្រាំបី​នោះបាន​ផ្ទុះ​នោះឡើយ ហើយ​គ្មាន​នរណាម្នាក់​រងរ​បូស​នោះទេ​។ ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ គេ​មិនទាន់​ឃើញ​មាន​អ្នកណា​ចេញមុខ​មក​ទទួលខុស​ត្រូវ​នោះឡើយ​។​
 
​ប៉ុន្តែ​ព័ត៌មាន​នៃ​ការគំរាមកំហែង​ដោយ​ការ​បំ​ផ្លុ​ង​គ្រាប់បែក​នេះ បាន​បង្ក​ភាព​តានតឹង​កាន់តែខ្លាំង​ឡើងៗ​នៅក្នុង​ប្រទេស ខណៈ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​កាន់តែ​ខិតជិត​មកដល់ គឺ​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា​នេះហើយ​នោះ​។ 
 
​ក្រោយ​កើតហេតុ គេ​ឃើញ​មាន សមាជិក​បក្ស​ប្រជាធិបតេយ្យ​ជាន់ខ្ពស់​មួយចំនួន​បានចេញ​មុខ ទម្លាក់កំហុស​លើ​លោក​ប្រ​ធានា​ធីប​តី​អាមេរិក ដូ​ណា​ល់ ត្រាំ​។ ប៉ុន្តែ ថ្លែង​ទៅកាន់​ហ្វូង​អ្នកគាំទ្រ​ក្នុង​រដ្ឋ Wisconsin នៅ​ថ្ងៃទី​២៤ ខែតុលា លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​វិញ​ថា រដ្ឋបាល​របស់លោក​នឹង​ចាត់ចែង​ការស៊ើបអង្កេត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​មួយ​ជុំវិញ​បញ្ហា​នេះ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com