ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​គ្រោង ៦,៧ ពាន់​លាន​ដុល្លារ​សម្រាប់​ចំណាយ​របស់​រដ្ឋ​ឆ្នាំ​២០១៩
26, Oct 2018 , 3:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថវិការដ្ឋ​សម្រាប់​ចំណាយ​ឆ្នាំ​២០១៩ ត្រូវបាន​គ្រោង​ចំនួន ២៧១៦៤៩៩៦ លាន​រៀល (​ប្រមាណ ៦,៧​ពាន់​លាន​ដុល្លារ​) ដែល​កើនឡើង ១១,៤​ភាគរយ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្ដីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩ ដែល​ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត​នៅ​ថ្ងៃទី​២៦​ខែតុលា​នេះ មុននឹង​ដាក់ជូន​រដ្ឋ​សភា​។​


 
​ខ្លឹមសារ​សង្ខេបនៃ​សេចក្ដីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ដោយ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ជាមួយនឹង​កំណើន ៧​ភាគរយ ព្រមទាំង​លទ្ធផល​ល្អ​ប្រើ​សើរ​នៃ​ការប្រមូល​ចំណូល​ពន្ធដារ ពន្ធគយ កន្លងមក និង​សញ្ញា​ល្អ​សម្រាប់​ឆ្នាំ​ខាងមុខ ថវិកាជាតិ​នឹងត្រូវ​គ្រោង​ចំណាយ ៦,៧​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង ២៤,៧២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។​
 
​ដោយឡែក​ចំពោះ​ចំណូល​ថវិកាជាតិ​វិញ រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ក្នុងប្រទេស​ចំនួន ២១១៨៦២២៨ លាន​រៀល (​ប្រមាណ ៥,២​ពាន់​លាន​ដុល្លារ​)​។​
 
​ក្នុង​ឆ្នាំ​២០១៨ ថវិកាជាតិ​សម្រាប់​ចំណាយ​ប្រចាំ​ឆ្នាំមាន​ចំនួន​ប្រមាណ ៦០៣០​លាន​ដុល្លារ​៕
 

Tag:
 ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com