ជាតិ
វៀតណាម ស្នើ​ឲ្យ​កម្ពុជា បន្ត​លើ​កម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​លើ​គ្រប់​វិស័យ​
26, Oct 2018 , 4:36 pm        
រូបភាព
រូបពីរដ្ឋសភា
រូបពីរដ្ឋសភា
ដោយ:
​ភ្នំពេញ​៖ វៀតណាម បានស្នើ​ឲ្យ​កម្ពុជា បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត លើ​គ្រប់​វិស័យ​។ ការស្នើ​សូម​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី ជួង ធិ​ម៉ា​យ (Troung Thi Mai) សមាជិក​ការិយាល័យ​នយោបាយ​លេខា​ម​ជ្ឈឹ​ម​បក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម ជាមួយ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​។​



​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំងពីរ វៀតណាម​បានស្នើ​ដល់​កម្ពុជា ធ្វើយ៉ាងណា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទាំង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ និង​គណៈកម្មការ​ជំនាញ ក្នុងការ​តាក់តែង​ច្បាប់​ជាដើម​។ ការស្នើ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី ជឿ​ង ធិ​ម៉ា​យ (Troung Thi Mai) សមាជិក​ការិយាល័យ​នយោបាយ​លេខា​ម​ជ្ឈឹ​ម​បក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម ជាមួយ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​។​
 
​ឆ្លើយតប​នឹង​សំណើរ​របស់​លោកស្រី សមាជិក​ការិយាល័យ​នយោបាយ​លេខា​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ដ​វៀតណាម សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​បាន​គាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​គណៈ​ចលនា​មហាជន នៃ​ប្រទេស​ទាំងពីរ ហើយ​បាន​លើកទឹកចិត្ត ជួយ​ជំរុញ និង​លើកកម្ពស់​កិច្ចសហការ​នេះ​ឲ្យ​កាន់តែ​សកម្ម​និង​ខ្លាំងក្លា​ថែមទៀត​។ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ពីគ្នា​ទៅវិញ ទៅមក​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​។​


 រូបពីរដ្ឋសភា២
 
​នៅក្នុង​ជំនួប​នេះដែរ លោកស្រី ជឿ​ង ធិ​ម៉ា​យ សាទរ​ចំពោះ​ជោគជ័យ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ របស់​ប្រទេស​កម្ពុជា​។ លោកស្រី លើកឡើងថា រាជរដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា​អាណត្តិ​ថ្មី បាន​កើតឡើង​ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។​
 
​មិនតែប៉ុណ្ណោះ​លោកស្រី​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​សង្កេតឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​គួរ​ឲ្យ​កត់សម្គាល់ ដែល​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ស្ថាប័ន​កំពូលៗ​កម្ពុជា មាន​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​
 
​នៅក្នុង​កិច្ចពិភាក្សា​នេះ ទាំង​សម្តេច​ប្រធានរដ្ឋសភា និង​លោកស្រី ជុង ធី​ម៉ា​យ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ ជា​ចំណងមិត្តភាព «​អ្នកភូមិផង​ល្អ មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ និង​យូរអង្វែង​» បានធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​និង​វៀតណាម ជិត​ឈានដល់​គោលដៅ​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី ជឿ​ង ធិ​ម៉ា​យ​។​
 
​ក្រោយ​ចប់​កិច្ច​ជំនួប​ជាមួយ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា លោកស្រី ជឿ​ង ធិ​ម៉ា​យ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ក្នុងការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្ថែមទៀត​៕
​ 

Tag:
 ​វៀតណាម​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com