ពីនេះ ពីនោះ
តើឈ្មោះប្រទេស និងរដ្ឋធានីរបស់ «Germany» សរសេរជាភាសាខ្មែរយ៉ាងដូចម្តេច?
× ឈ្មោះប្រទេសនៅជុំវិញពិភពលោក បើគេសរសេរជាភាសាអង់គ្លេសមិនជាបញ្ហាអ្វីនោះទេ ប៉ុន្តែបើសរសេរឈ្មោះប្រទេសទាំងនោះមកជាភាសាខ្មែរ ពិតណាស់នឹងមានសាធារណជនសរសេរខុសជាមិនខាន បើសិនជាមិនបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យជាមុននោះ។ គណៈកម្មាធិការជាតិភាសាខ្មែរ បានកំណត់ប្រទេស «Germany» សរសេរជាភាសាខ្មែរថា «ប្រទេសអាល្លឺម៉ង់»។
បើយោងតាមគណៈកម្មាធិការជាតិភាសាខ្មែរ បានអនុម័តឲ្យសាធារណជនសរសេរឈ្មោះប្រទេស រដ្ឋធានី និងទីក្រុងរបស់ប្រទេស «Germany» ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង សម្រាប់ប្រើប្រាស់ឲ្យមានឯកភាពគ្នាទាំងសូរ និងការសរសេរ។ ប្រទេស «Germany» សរសេរជាភាសាខ្មែរ «ប្រទេសអាល្លឺម៉ង់» ជាភាសាបារាំង «Allemagne» ដែលមានទីក្រុងឈ្មោះថា «បែរឡាំង» សរសេរជាភាសាអង់គ្លេស និងបារាំង «Berlin»៕
© រក្សាសិទ្ធិដោយ thmeythmey.com