អត្ថបទពាណិជ្ជកម្ម
Vivo Y81i ត្រៀមខ្លួន​ចេញលក់​ជា​ផ្លូវការ​ហើយ​
27, Oct 2018 , 2:44 pm        
រូបភាព
បន្ទាប់ពីក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo កំពុងតែមានឈ្មោះបោះសំឡេង និងមានការរីកដុះដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយក៏កំពុងតែមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់មហាជនផងដែរនោះ យើងឃើញថាក្រុមហ៊ុន vivo បានចេញនូវម៉ូដែលថ្មីមួយទៀត នេះបើយោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុន។

នៅថ្ងៃទី ២៨ នេះ ក្រុមហ៊ុន vivo នឹងធ្វើការបង្ហាញខ្លួនហើយនិងការដាក់លក់ចំពោះម៉ូឌែល Y 81i ជាផ្លូវការហើយ ។ បើគិតទៅ vivoY81i ត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល Y81 ដោយវាជាសមិទ្ធិផលចាស់ប៉ុន្តែវិវឌ្ឍន៏ខ្លួនថ្មី ។  vivo Y81i  ជា ស្មាតហ្វូនដែលមានលក្ខណៈធុនមធ្យម  មានផ្ទៃអេក្រង់ធំលាតពេញនិងក្បាលឆក  ។ សំរាប់ពណ៍របស់វាគឺមានពីរពណ៍សម្រាប់ជ្រើសរើសគឺ  ពណ៍ខ្មៅ  និង ពណ៍ក្រហម  ។  បើនិយាយទៅកាន់ការរចនាម៉ូដរបស់  Y81i  វិញចំពោះផ្ទៃខាងក្រោយរបស់វាវិញមានលក្ខណៈរាងគ្រើមមានតួធំល្មមចាប់កាន់មានលក្ខណៈពេញដៃល្អ គ្មានភាពរអិល និងមិនចាំបាច់ព្រួយបារម្ភនៃការឆាប់ប្រឡាក់ចំពោះស្នាមក្រយៅដៃឡើយ ។ មិនតែប៉ុណ្ណោះវាថែមទាំងបំពាក់ទៅដោយប្រពន្ធ័បច្ចេកវិទ្យាទំនើបៗផងដែរ ។ អ្វីដែលកាន់តែពិសេសនោះ គឺនិយាយទៅលើតម្លៃរបស់ vivo Y18i វិញ គឺពិតជាមិនគួរឲ្យជឿដោយត្រូវបានដាក់លក់នៅលើទីផ្សារក្នុងតម្លៃត្រឹមតែ ១៣៩ដុល្លារតែប៉ុណ្ណោះ ។ បើគិតទៅវាពិតជាមានភាពធូរថ្លៃសមរម្យមែនទែន ចំពោះបងប្អូនដែលមានកម្រិតថវិការមធ្យមគ្មាន អ្វីត្រូវព្រួយបារម្មណ៏ទៀតឡើយចំពោះតម្លៃមួយនេះ ។ មានទូរសព្ទ័ទំនើប គុណភាពល្អហើយថែមទាំងមានតម្លៃសមរម្យទៀតផង បើមិនទិញពិតជាគួរឲ្យស្ដាយ ។

និយាយទៅលើចំណុចពិសេសបន្ថែមរបស់ vivo Y81i វិញមានដូចជា៖
  • បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ(Face Acess)
  • អេក្រង់លាតធំ(ទំហំ 6.22" HD+ 1520*720)
  • ថាមពលថ្មទំហំធំ 3260mAh 
  • បច្ចេកវិទ្យា, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
  • កាមេរ៉ាមុខ 5MP/កាមេរ៉ាក្រោយ 13MP
  • Funtouch OS_4.0/Android 8.1
  • MT6761 Quad_core 2.0GHz
  • RAM 2GB + ROM 16GB
សរុបមកវិញសង្កេតឃើញថានៅក្នុងឆ្នាំនេះក្រុមហ៊ុនទូរសព្ទ័ដៃ vivo ពិតជាទទួលបានសមិទ្ធិផលច្រើនមែនទែនចំពោះការរីកដុះដាលនៃផលិតផល smart phone របស់ខ្លួនស្ទើរគ្រប់ម៉ូឌែលមិនថា Y71/Y81/Y85/V9/v11-11i/ សុទ្ធសឹងតែជាម៉ូឌែលដែលមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់អតិថិជនដែលតែងតែជឿជាក់ទៅលើផលិតផល smart phone vivo។
សម្រាប់ព័ត៍មានបន្ថែមសូមចូលទៅកាន់ផេក vivo https://www.facebook.com/vivosmartphonekh/
 
 

© រក្សាសិទ្ធិដោយ thmeythmey.com