ជាតិ
សិល្បះ
សាស្ត្រាចារ្យ នូ យុ​ទ្ធិ​រិ​ទ្ធ ទទួលមរណភាព ដោយ​ជំងឺ​គាំងបេះដូង
27, Oct 2018 , 3:04 pm        
រូបភាព
ភ្នំពេញ​៖ លោក នូ រិ​ទ្ធិ​រិ​ទ្ធ សាស្ត្រាចារ្យ នៃ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ និង​ជា​អតីត​តារា​សម្ដែង បានទទួល​មរណភាព នៅ​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៧ ខែតុលា​ឆ្នាំ​២០១៨ ដោយ​ជំងឺ​គាំ​បេះដូង នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​



​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព លោក ប៊ុត ចាន់ណា បាន​ប្រាប់​សារ​ព័ត៌​មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា សព​លោក នូ យុ​ទ្ធិ​រិ​ទ្ធ នឹងត្រូវ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​កោះក្របី​។ នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​រូបនេះ  បន្តថា នៅ​ថ្ងៃស្អែក នឹងមាន​ការ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក យុ​ទ្ធិ​រិ​ទ្ធ ផងដែរ​។
 
​លោក ប៊ុត ចាន់ណា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ដឹង​ពី​មិត្ត​ភ័ក្តិ​របស់គាត់​ដែរ​ទេ ថា​គាត់​គាំងបេះដូង​។ ប្រហែលជា​ស្អែក​ខាង​នាយកដ្ឋាន នឹង​ទៅ​ចូលរួម​ពិធី​បុណ្យសព​គាត់​»៕

Tag:
 នូ យុ​ទ្ធិ​រិ​ទ្ធ​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com