ជាតិ
សារមន្ទីរ​មួយ​នៅ​ខេត្តបាត់ដំបង តាំង​គំនូរ​បង្ហាញ​ពី​ចិត្ត​ឯកា​
28, Oct 2018 , 5:59 pm        
រូបភាព
​បាត់ដំបង​៖ សារមន្ទីរ​មួយ​ដែលមាន​ឈ្មោះថា សារមន្ទីរ​ជនបទ ឬ​ហៅថា​សារមន្ទីរ​រំចេក​ប្រាំ ស្ថិតក្នុង​ខេត្តបាត់ដំបង បានដាក់​តាំង​រូបគំនូរ​ជាច្រើន​របស់​សិស្ស​រៀន​ផ្នែក​គំនូរ ទើបតែ​បញ្ចប់​ការសិក្សា​របស់ខ្លួន ដែល​មិនទាន់មាន​ការគាំទ្រ​។


 
​ទំនងជា​មកពី​សិស្ស​ដែល​ទើបតែ​បញ្ចប់​ផ្នែក​គំនូរ​ទាំងនោះ មិនទាន់មាន​បទពិសោធន៍​ច្រើន​ក្នុង​ការងារ​របស់ខ្លួន ឬក៏​អាច​និយាយបានថា ប្រហែលជា​ពួកគេ​មិនទាន់មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង ទើបបានជា​គំនូរ​របស់​ពួកគេ ស្ថិតក្នុង​ភាព​ស្ងៀមស្ងាត់​ពី​អ្នកគាំទ្រ​។ 
 
​ស្ទើរតែ​គ្រប់​ផ្ទាំងគំនូរ​ទាំងអស់ នៅក្នុង​ផ្ទះ​ពីរ​ល្វែង​ដែលមាន​ទំហំ​ប្រមាណ​១០​ម៉ែត្រ​នេះ មាន​ដាក់តាំង​រូបគំនូរ​ជាច្រើន​ដែល​សុទ្ធសឹង​បង្ហាញ​ពី​ភាព​អស់សង្ឃឹម និង​សេចក្ដី​ទុក្ខព្រួយ​។​
​មាន​តាំងនៅ​ជាន់​ផ្ទាល់​ដី​ផង និង​នៅ​ជាន់​ទីមួយ​ផង គំនូរ​ទាំងនោះ​គឺជា​ស្នាដៃ​សិស្ស​រៀន​ផ្នែក​គំនូរ​សហ​សម័យ ដែល​ទើបតែ​បញ្ចប់​ការសិក្សា​របស់ខ្លួន តែ​មិនមាន​កន្លែង​ដែល​អាច​បង្ហាញ​ស្នាដៃ​របស់ខ្លួន​៕ 
 
​សូម​ទស្សនា​រូបគំនូរ​ដែលមាន​នៅក្នុង​សារមន្ទីរ​រំចេក​ប្រាំ​ខាងក្រោម​៖



































Tag:
 គំនូរ​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com