ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​មាន​កម្លាំង​ថាមពល​បន្ថែម​ច្រើន​ទេ​?
29, Oct 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​ពិបាក​នឹងធ្វើ​ឲ្យ​ខ្លួនឯង​មាន​កម្លាំង​ណាស់​ដើម្បី​ឆ្លង​ផុតពី​ការងារ​ដ៏​រវល់​ពេញ​មួយថ្ងៃ​។ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​អាចជួយ​បន្ថែម​ថាមពល​ដល់​រាងកាយ​បាន​យ៉ាង​ល្អ​។ បើ​អ៊ីចឹង​មែន តើ​គួរ​ធ្វើ​ម៉េច​ខ្លះទៅ​?

 
​ចូរ​ញ៉ាំ​អាហារ​ជា​រៀងរាល់​បី ទៅ​បួន​ម៉ោង​ម្តង ដើម្បី​បង្កើន​ការរំលាយ​អាហារ និង​បង្ការ​ការ​ឃ្លាន​អាហារ​ខ្លាំងពេក​
​ចូរ​ពិនិត្យ​ទៅ​មើល​ទំហំ​ចាន​ដែល​អ្នក​ញ៉ាំ និង​ចៀសវាង​ការ​ញ៉ាំ​ច្រើន​ជ្រុល​ពេក​។ ចូរ​ញ៉ាំ​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​ផាសុកភាព តែ​មិនត្រូវ​ឆ្អែត​ពេក​ឡើយ​
​ចូរ​ផ្តោត​សំខាន់​ទៅលើ​ការ​ញ៉ាំ​អាហារ​មាន​តុល្យភាព​ដូចជា ប្រូតេអ៊ីន​សុទ្ធ គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែឈើ អាហារ​ធ្វើ​ពី​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ឬ​មាន​ខ្លាញ់​តិច និង​ខ្លាញ់​ផ្តល់​សុខភាព​
​ចូរ​ចៀសវាង​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​អស់កម្លាំង​ដូចជា ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើន ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​កាហ្វេ​មាន​ជាតិ​ស្ករ​ច្រើន​។ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​ទឹកដោះគោ​ស្រស់ ទឹក​ធម្មតា ឬ​តែ​គ្មាន​ជាតិ​ស្ករ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com