អន្តរជាតិ
ខ្មាន់កាំភ្លើង​បាញ់ប្រហារ​អ្នក​បួងសួង​ក្នុង​វិហារ​អម្បូរ​ជី្វ​ពនៅ​ក្រុង Pittsburgh
28, Oct 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ខ្មាន់កាំភ្លើង​ម្នាក់​សម្លាប់​អ្នក​សូត្រធម៌​នៅ​ព្រះវិហារ​អម្បូរ​ជនជាតិ​ជ្វី​ពនៅ​ក្រុង Pittsburg សហរដ្ឋអាមេរិក​បុរស​ម្នាក់​ដែល​ស្រែកថា «​អម្បូរ​ជនជាតិ​ជ្វី​ព​ទាំងអស់​ត្រូវតែ​ស្លាប់​» បាន​សម្រុកចូល​វិហារ​អម្បូរ​ជនជាតិ​ជ្វី​ព​នៅក្នុង​ទីក្រុង Pittsburgh ក្នុងអំឡុង​នៃ​ពិធី​សូត្រធម៌​កាលពី​ថ្ងៃ​សៅរ៍ ដោយបាន​បាញ់ប្រហារ ដោយ​មិន​រើសមុខ ហើយ​បានសម្លាប់​មនុស្ស​ដែល​កំពុង​សូត្រធម៌​នៅក្នុង​ការបាញ់ប្រហារ​ដ៏​ធំ​មួយ​នៅពេល​ចុងក្រោយ​គេ​បង្អស់​នៅ​សហរដ្ឋអាមេរិក​។​

 
​ក្រុមមន្ត្រី​មិនបាន​ប្រាប់​ពី​ចំនួន​មនុស្ស​ស្លាប់​ទេ ក៏ប៉ុន្តែ​បណ្តាញ​ព័ត៌មាន​ក្នុង​មូលដ្ឋាន​នៅក្នុង​រដ្ឋ Pennsylvania បាន​ប្រាប់​ឲ្យ​ដឹងថា មនុស្ស​៨​នាក់​បាន​ត្រូវគេ​សម្លាប់​នៅ​ខាងក្នុង​វិហារ Three of Life នោះ​។​
 
​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI កំពុង​ដឹកនាំ​ការស៊ើបអង្កេត​ដោយសារ​បញ្ហា​នេះ​ជា​ឧក្រិដ្ឋកម្ម​នៃ​ការ​ស្អប់ខ្ពើម​។ នេះ​តាម​លោក Wendell Hissrich នាយក​សុវត្ថិភាព​សាធារណៈ​ក្រុង Pittsburg ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ជិត​វិហារ​អម្បូរ​ជ្វី​ព​នេះ​។ លោក​បាន​ពណ៌នា​ការបាញ់ប្រហារ​នេះ​ថា​ជា​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​អា​ក្រី​មួយ​ដែល​លោក​មិនដែល​ធ្លាប់​ឃើញ​។​
 
​លោក Hissrich បាន​និយាយទៀតថា មនុស្ស​៦​នាក់​បាន​រងរបួស រួមទាំង​មន្ត្រីប៉ូលិស​៤​នាក់​ផង​។​សេចក្តីរាយការណ៍​រប​ស់​បណ្តាញ​ព័ត៌មាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​ស្ថិតនៅ​ក្នុងការ​ឃុំឃាំង​នោះ​មាន​ឈ្មោះថា Robert Bowers អាយុ​៤៨​ឆ្នាំ មកពី​ទីក្រុង Castle Shannon ដែល​ស្ថិតនៅ​ភាគខាងត្បូង​ក្រុង Pittsburg​។ យោងតាម​ក្រុម​អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ដឹងថា ជន​នោះបាន​ត្រូវគេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​ដែល​គេ​មិន​ប្រាប់​ឲ្យ​ដឹង​៕

© រក្សាសិទ្ធិដោយ thmeythmey.com