ជាតិ
សេដ្ឋកិច្ច
ផលិតផល​ប្រើប្រាស់​ពី​ដើមត្នោត មានការ​គាំទ្រ​ខ្លាំង​ពី​ប្រជាជន​ក្នុងស្រុក ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ
28, Oct 2018 , 8:19 pm        
រូបភាព
​ពោធិ៍សាត់​៖ ផលិតផល​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ ដែល​ផលិត​ចេញពី​ដើមត្នោត និង​ត្រឡោក​ដូង  កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង និង​ទទួលបាន​ការគាំទ្រ​កាន់​ឡើង​ពី​ប្រជាពលរដ្ឋ​ខ្មែរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ផាន ភឿន ម្ចាស់​សិប្បកម្ម​កែច្នៃ​វត្ថុ​ប្រើប្រាស់ ពី​ដើមត្នោត និង​ត្រឡោក​ដូង ខេត្តពោធិ៍សាត់ ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៌​ផលិតផល​ខ្មែរ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ថ្ងៃទី​២០​តុលា​។

 
​អ្នកស្រី ផាន ភឿន បាន​និយាយ​ដូច្នេះ បានជា​ផលិតផល​ទាំងនេះ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​ខ្មែរ គឺ​ដោយសារ​វា​មាន​លក្ខណៈ​ស្រស់ស្អាត​បែប​ធម្មជាតិ  ដែល​ចេញពី​ការច្នៃប្រឌិត និង​ភាពប៉ិនប្រសព្វ​របស់​សិ​ប្បករ ឬ​ជាង​។ ម្យ៉ាងវិញទៀត វា​ជា​ផលិតផល​ដែល​កែច្នៃ​ពី​ដើមត្នោត​របស់​ខ្មែរ​តែម្តង​។ ដូច្នេះហើយ​បានជា​មាន​ការគាំទ្រ​កាន់តែកើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បែបនេះ​។ 


 អ្នកស្រី ផាន ភឿន ម្ចាស់សិប្បកម្មផលិតផលប្រើប្រាស់ និងវត្ថុអនុស្សាវរីយពីដើមត្នោត និងត្រឡោងដូង  នៅខេត្តពោធិ៍សាត់
 
​សព្វថ្ងៃ ក្នុង​សិប្បកម្ម​ផលិតផល​ប្រើប្រាស់​ពី​ដើមត្នោត​នេះ មាន​បុគ្គលិក​ជាង​១០០​នាក់ ដែល​អាច​ផលិត​របស់របរ​ប្រើប្រាស់​បាន​រាប់ពាន់​មុខ ទៅតាម​តម្រូវ​ការអតិថិជន​។ លើ​ល​ពីនេះ ក៏មាន​កា​រក​ម្ម៉​ង់ ឬ​បញ្ជា​ទិញ​លក់​ពី​បណ្តា​ខេត្ត​នានា ជាប្រចាំ​សម្រាប់​លក់​បន្ត​ផងដែរ​។ នេះ​បើតាម​អ្នកស្រី ផាន ភឿន​។​
 
​ផលិតផល​ប្រើប្រាស់​ដែល​ធ្វើ​ពី​ដើមត្នោត និង​ត្រឡោក​ដូង​ទាំងនោះ មានដូចជា ទូកត្នោត ទូ​ដាក់​សម្លៀកបំពាក់​តុ កៅអី សា​ឡុង រនាប​ក្រាល​ការ៉ូ  បង្កាន់ដៃ​កាំជណ្តើរ​ផ្ទះ ផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​គ្រប់​ប្រភេទ  និង​ផលិតផល​ជាច្រើន​ទៀត ៕
 












 

Tag:
 សិប្បកម្ម​
  កែច្នៃ​
  ផាន ភឿន​
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com