ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការតាំង​សមាធិ​ដែល​អ្នក​គួរតែ​ធ្វើ​នៅពេល​ម៉ោង​គេង​
29, Oct 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អារម្មណ៍​ដែល​ច្របូកច្របល​អាចធ្វើ​ឲ្យ​អ្នក​មិនអាច​គេង​លក់បាន​ស្រួល​ឡើយ​។ ហើយ​ទម្លាប់​នៃ​ការតាំង​សមាធិ​បន្ធូរ​អារម្មណ៍ ប្រហែលជា​អាចធ្វើ​ឲ្យ​រលក​ច្របូកច្របល​ក្នុង​ចិត្ត​អ្នក​រសាត់​បាត់​បាន​។



ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​លក្ខណៈ​ខ្លះៗ​អំពី​ការតាំង​សមាធិ​នៅពេល​ម៉ោង​គេង​៖
 
•​ ​ចូរ​គិត​ទៅលើ​ការតាំង​សមាធិ​ដែល​រំងាប់​អារម្មណ៍ ហើយ​ផ្តោត​សំខាន់​តែ​ទៅលើ​សម្លេង និង​អារម្មណ៍​ដឹង​នៅ​ជុំវិញខ្លួន​បាន​ហើយ​
 
•​ ​ចូរ​សាកល្បង​លើ​ការតាំង​សមាធិ​បែប​យកចិត្តទុកដាក់ ដោយ​ផ្តោត​សំខាន់​ទៅលើ​អ្វីមួយ​ច្បាស់លាស់​។ អ្នក​អាច​ជ្រើសរើស​របស់​អ្វីមួយ​ដូចជា ពន្លឺ​ភ្លើងទៀន​ជាដើម​
 
•​ ​ធ្វើការ​តាំងសមាធិ​បែប​ណែនាំ ដែល​អ្នក​អាចធ្វើ​វា​តាម​អ្នក​ដែល​បង្រៀន​អ្នក​តាំងសមាធិ​។ អ្នក​ប្រហែលជា​តម្រូវ​ឲ្យ​បន្ធូរ​សាច់ដុំ​ទាំងអស់​ក្នុង​ខ្លួន ឬ​ស្រមើស្រមៃ​ទៅលើ​អ្វីដែល​សន្តិភាព ឬ​ស្ថិតក្នុង​ស្ថានភាព​ដែល​ធូរស្រាល​ក្នុង​អារម្មណ៍​ស្រាប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com