Terengganu របស់ ប៊ីន ចន្ថាធារី បានជើងឯករង Malaysia Cup
29, Oct 2018 , 8:59 pm
រូបភាព
×
ដោយ:
ក្លិបបាល់ទាត់ Terengganu របស់ខ្សែបម្រើខ្មែរ-បារាំង ប៊ីន ចន្ថាធារី បានបញ្ចប់ត្រឹមជើងឯករង នាការប្រកួតដណ្តើមពានរង្វាន់ Malaysia Cup ក្រោយចាញ់ Perak ក្នុងលទ្ធផល ៤-១ ដោយបាល់កាត់សេចក្តី ក្រោយក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ នៅវគ្គផ្តាច់ព្រ័ត្រ។
លទ្ធផលនេះវាផ្ទុយទៅនឹងការរំពឹងទុករបស់ខ្សែបម្រើខ្មែរ-បារាំង ប៊ីន ចន្ថាធារី ដែលរំពឹងជួយក្លិបឲ្យលើកពាន Malaysia Cup ដើម្បីធ្វើជាកាដូ មុនមកជួយក្រុមជម្រើសជាតិកម្ពុជា ប្រជែងក្នុងពានរង្វាន់ AFF Suzuki Cup 2018។ សម្រាប់ការប្រកួតនេះដែរ កម្ពុជាស្ថិតនៅពូល A ជាមួយវៀតណាម ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា។
មុនឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ក្រុម Terengganu បានទម្លាក់ក្រុមជើងឯក៥ម័យកាល Johor Darul Ta’zim ជាមួយលទ្ធផលសរុបទាំងពីរជើង ៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Kerak ទម្លាក់ Sabah ជាមួយលទ្ធផល ៧-២៕