ជាតិ
ពីនេះ ពីនោះ
បច្ចេកទេសដាំ«បន្លែ» តាមស្តង់ដារ និងគោលការណ៍សរីរាង្គសេដាក
× កសិករ ឬអ្នកដាំដំណាំផ្សេងៗ ដែលចង់ដាំបន្លែតាមស្ដង់ដារ និងគោលការណ៍សរីរាង្គសេដាក ត្រូវស្វែងយល់នូវចំណុចសំខាន់ៗខាងក្រោម។ បន្លែសរីរាង្គខុសពីបន្លែធម្មជាតិ ដែលទាមទារឲ្យកសិករ មានបច្ចេកទេសដាំដុះឲ្យបានច្បាស់លាស់ និងថែទាំឲ្យបានល្អ។
ការដាំបន្លែតាមស្តង់ដារ និងគោលការណ៍សរីរាង្គសេដាក អ្នកដាំដុះត្រូវអនុវត្តចំណុចខាងក្រោម៖
១. រងអចិន្ត្រៃយ៍ (រឹងមាំ និងមានដីស្រទាប់លើល្អជាប់ជានិច្ច)
២. មានប្រព័ន្ធរំដោះទឹក និងការពារការលិចទឹក
៣. មានប្រភពទឹក និងប្រព័ន្ធស្រោចស្រព
៤. មានកំប៉ុស្តគោក
៥. មានកំប៉ុស្តទឹក
៦. មានថ្នាំពុលធម្មជាតិ
៧. មានការដាំដូរមុខដំណាំលើរងដដែល
៨. មានដាំដំណាំច្រើនមុខ លើសួន ឬចម្ការ
៩. មានដើមឈើខ្លះជាម្លប់
១០. មិនប្រើប្រាស់់ជី និងថ្នាំពុលគីមីសំយោគ
១១. ការពារមិនឱ្យមានជាតិពុលគីមីសំយោគចូលមកពីខាងក្រៅ។
(ប្រភពនៃឯកសារកសិកម្មនេះ ផ្ដល់សិទ្ធដោយលោកបណ្ឌិត យ៉ង សាំងកុមារ)
Tag:
កសិកម្ម
ដំណាំ
សរីរាង្គ
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com