អត្ថបទពាណិជ្ជកម្ម
មន្ទីរ​ព្យាបាល​ធ្មេញ យ័រ​ដាន ផេ​ត្រា ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ បើកសម្ពោធ​ជា​ផ្លូវការ​
29, Oct 2018 , 5:05 pm        
រូបភាព
ដោយ:
​មន្ទីរ​ព្យាបាល​ធ្មេញ យ័រ​ដាន ផេ​ត្រា ដែលមាន​ទីតាំង​ស្ថិត​ផ្ទះ​លេខ​១២០ ផ្លូវ ៥១ កែង​ផ្លូវ ២២៨ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅនេះ ដោយមាន​ការចូលរួម​យ៉ាងច្រើន​ពី​សំណាក់​ថ្នាក់ដឹកនាំ បុគ្គលិក ភ្ញៀវកិត្តិយស​ជាច្រើន​កុះករ ហើយក៏​មានការ​ចាប់រ​ង្វាន់​ជាច្រើន​ជូន​ដល់​ភ្ញៀវ​ក​ត្តិ​យស ផងដែរ​។​
 
​មន្ទីរ​ព្យាបាល​ធ្មេញ យ័រ​ដាន ផេ​ត្រា ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ម៉េ​កស៍ អាយ​ខន ម​.​ក និង​ក្រុមហ៊ុន យ័រ​ដាន ផេ​ត្រា ឯ​.​ល​។ មន្ទីរពេទ្យ​នេះ ត្រូវបាន​បង្កើតឡើង​កាល​ចុងឆ្នាំ​២០១៧ ហើយ មុន​ការសម្ពោធ​ផ្លូវការ មន្ទីរ​ព្យាបាល​ធ្មេញ យ័រ​ដាន ផេ​ត្រា បាន​បើក​ព្យាបាល​តាំងពី​ខែមករា ឆ្នាំ​២០១៨ មក​។​


 
​មន្ទីរ​ព្យាបាល​ធ្មេញ យ័រ​ដាន ផេ​ត្រា មានការ​វះកាត់​ទៅលើ​មនុស្សពេញវ័យ និង​កុមារ ជាមួយ​ការបំពាក់​មក នឹង​ឧបករណ៍​ទំនើបៗ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត និង​បុគ្គលិក​នៃ​ក្រុមគ្រូពេទ្យ​នៃ​ផ្នែក​វះកាត់​ធ្មេញ​ដែល​ពោ​ពេញ​ទៅដោយ​បទពិសោធន៍ វិជ្ជាជីវៈ​ខាង​ផ្នែក​ទន្តសាស្ត្រ និង​ជំនាញ​ឯកទេស​ផ្សេងៗ​ទៀត ដែល​រួម​ប​ញ្ជូ​ល​ទៅលើ​ការវះកាត់​ព្យាបាល​អញ្ចាញធ្មេញ វះកាត់​ស​សៃ​ធ្មេញ ការដក និង​ដាក់​ធ្មេញ ដាំ​បង្គោល​ធ្មេញ និង​ការពត់​ធ្មេញ​ជាដើម​។ 


 
​ក្រោម​ការដឹកនាំ​ព្យាបាល​ដោយ​ទន្ត​បណ្ឌិត សូវ សុខ​យី ដែល​ពោ​ពេញ​ដោយ​បទពិសោធន៍ ដែល​បា​កើ​ក​ចេញពី​គ្រួសារ​ទន្ត​បណ្ឌិត​មួយ និង​មាន​បង​បងប្អូន​១២​រូប​សុទ្ធតែជា​ពេទ្យធ្មេញ​ដូចគ្នា​។ ទន្ត​បណ្ឌិត សូវ សុខ​យី ក៏​ទទួលបាន​សញ្ញាបត្រ Oral Implantologist នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Harvard (​សហរដ្ឋអាមេរិក ) និង​វិ​ញ្ញាប​ន​ប័ត្រ​ផ្សេងៗ​ទៀត​ពី​តំបន់​នៃ​ប្រទេស​នៅ​អឺរ៉ុប និង អាស៊ី លើសពីនេះ ទន្ត​បណ្ឌិត សូវ សុខ​យី​ក៏​ជា​សមាជិក​របស់ ITI (International Team for Implantology)​ផងដែរ​។​


 
​លោក សេម ហ៊​ន នាយក​ប្រតិបត្តិ​របស់ មន្ទីរ​ព្យាបាល​ធ្មេញ យ័រ​ដាន ផេ​ត្រា បាន​បញ្ជាក់ថា​៖ «​យើង​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា គ្លីនិក​នឹង​ផ្ដល់​សេវាកម្ម​ល្អប្រសើរ​បំផុត​ទៅដល់​អ្នកជំងឺ​ជា​លក្ខណៈ​ស្ដង់ដា ISO 9001:2015 នៅក្នុង​វិស័យ សុខាភិបាល​ផ្នែក​ព្យាបាល​មាត់​ធ្មេញ​»៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com