កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនរៀបចំកម្មវិធីចែករំលែកបាល់ទាត់ និងសម្អាតបរិស្ថាននៅខេត្តព្រះសីហនុ
× ក្លិបបាល់ទាត់ភ្នំពេញក្រោនកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បានរៀបចំកម្មវិធី Football Clinic និងរួមគ្នាដើម្បីបរិស្ថាននៅខេត្តព្រះសីហនុ។ កម្មវិធីនេះ រៀបចំនៅសាលាបណ្តុះបណ្តាលបច្ចេកទេសដុនបូស្កូ ដោយមានការចូលរួមពីសំណាក់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។
ក្រៅពីចែករំលែកបទសោធបាល់ទាត់ពីបច្ចេកទេសកម្រិតមូលដ្ឋានដល់ក្មេងៗ ដែលស្រលាញ់ចូលចិត្តកីឡាបាល់ទាត់នៅមូលដ្ឋាននោះ កម្មវិធី Football Clinic របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏មានកម្មវិធីរួមគ្នាដើម្បីបរិស្ថានផងដែរ។ តាមរយៈកម្មវិធីនេះថ្នាក់ដឹកនាំក្លិប គ្រូបង្វឹក កីឡាករ មន្ត្រីបរិស្ថាន និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមជាមួយក្មេងៗ នឹងនាំគ្នាសម្អាតបរិស្ថាននៅតាមឆ្នេរសមុទ្រ និងទីប្រជុំជនមួយចំនួន។
បន្ថែមលើនេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ មន្ត្រីបរិស្ថាន ថ្នាក់ដឹកនាំក្លិប បុគ្គលិក គ្រូបង្វឹក និងកីឡាករ នឹងនាំគ្នាដាំដើមឈើរួមគ្នា ដើម្បីទុកជាអនុស្សាវរីយ៍ ក៏ដូចជារួមចំណែកថែរក្សាការពារព្រៃឈើជាដើម៕
Tag:
បាល់ទាត់
ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com