ជាតិ
រូបត្លុក
គិតតែ​ទាមទារ​ដំឡើង​ប្រាក់ខែ ខែ ខែ តែ​«​ខ្ជិល​»​ធ្វើការ ការ ការ​…
30, Oct 2018 , 11:27 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វា​មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន ឬ​បុគ្គលិក​អង្គការ​ទាមទារ​ដំឡើង​ប្រាក់ខែ​នោះ​។ តែ​អ្វីដែល​ចម្លែក គឺ​នៅត្រង់ថា គិតតែ​ពី​ទាមទារ​ដំឡើង​ប្រាក់ខែ តែ​«​ខ្ជិល​»​ធ្វើការ​។ ដោយ​មិន​និយាយ​ពី​វិស័យ​ឯកជន ឬ​អង្គការ គេ​សង្កេតឃើញ​មន្ត្រីរាជការ​ខ្លះ (​មិនមែន​ទាំងអស់​ទេ​) គិតតែ​ពី​ត្អូញត្អែរ​ពី​រឿង​ប្រាក់ខែ​តិច ហើយ​ទាមទារ​ដំឡើង​រហូត​។ ជា​លទ្ធផល​នៃ​ការទាមទារ រដ្ឋាភិបាល​បាន​ប្រឹងប្រែង​តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព​ដើម្បី​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ជា​រៀងរាល់ឆ្នាំ​។ រដ្ឋាភិបាល​ប្រឹង​ដំឡើង​ប្រាក់ខែ​រួចហើយ តែ​មន្ត្រីរាជការ​ខ្លះ នៅតែ​មិន​ចង់​ធ្វើការ ធ្វើការ​ខ្ជីខ្ជារ ធ្វើការ​គេច​ម៉ោង មិន​ទៅធ្វើ​ការ (​បន្លំ​ធ្វើជា​មន្ត្រី​ខ្មោច​)​។​ល​។ ប្រសិនបើ​រដ្ឋាភិបាល​ប្រឹង​ដំឡើង​ប្រាក់ខែ​ឲ្យ​ហើយ ហើយ​ផលិតភាព​ការងារ​នៅតែ​ទាប ពេលនោះ រដ្ឋាភិបាល អាច​ក្លាយជា​ជនរងគ្រោះ ឬ​ខូច​ឈ្មោះ​ដោយសារ​មន្ត្រី​«​ខ្ជិល​»​ក្រ​អូស​៕


© រក្សាសិទ្ធិដោយ thmeythmey.com