អត្ថបទពាណិជ្ជកម្ម
កាន់តែ​ពិសេស​! ទូទាត់​វិក័យប័ត្រ​ទឹក ឥតគិតថ្លៃ​សេវា ជាមួយ​តារា​ផេ​រហូតដល់​ដំណាច់ឆ្នាំ​!
30, Oct 2018 , 3:46 pm        
រូបភាព
ដោយ:
​ចក្ខុវិស័យ​ដ៏​ចម្បង​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ តារា​ផេ គឺ​ការផ្តល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា ប្រកបដោយ​ភាពងាយស្រួល រហ័ស និង​មាន សុវត្ថិភាព​ខ្ពស់​។​
 
​ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ របស់​ប្រជាពលរដ្ឋ តារា​ផេ បានសម្រេច​បន្ត​ប្រូ​ម៉ូ​សិន​របស់ខ្លួន ពោល គឺ តារា​ផេ សម្រេច បន្ត​ផ្តល់ជូន​ការទូទាត់​វិក័យប័ត្រ​ទឹក ទៅកាន់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ តាមរយៈ​ភ្នាក់ងារ តារា​ផេ គ្រប់​ខេត្ត​ក្រុង ឬ​តាមរយៈ​កម្មវិធី តារា​ផេ App ដោយ​ពុំមាន​គិតថ្លៃ​សេវា​ឡើយ​។ 
 
​ប្រូ​ម៉ូ​សិន​ដ៏​វិសេសវិសាល​នេះ មាន​សុពលភាព​ចាប់ពី​ថ្ងៃនេះ​តទៅ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០១៨​។ ដើម្បី​ទទួលបាន​ការផ្តល់ជូន​ខាងលើនេះ លោកអ្នក​គ្រាន់តែ​ធ្វើដំណើរ​ទៅកាន់​ភ្នាក់ងារ តារា​ផេ ដែល​ប្រមាណ​ច្រើនជាង ២០០០​កន្លែង​ទូទាំងប្រទេស ឬ ទាញយក​កម្មវិធី​តារា​ផេ App បន្ទាប់​ធ្វើតាម​ការណែនាំ​រួចជាស្រេច​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន​របស់​តារា​ផេ តាម​ទូរ​សព្ទ​លេខ 081 799 888 ឬ 023 989 809 ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារា​ផេ​។ 
​មិនទាន់មាន​កម្មវិធី​តារា​ផេ App មែន​ទេ​? សូម​ទាញយក​ឥឡូវនេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS តាម​លីង​ខាងក្រោម​៖
 
​តារា​ផេ រហ័ស សុវត្ថិភាព គ្រប់​ទីកន្លែង​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com