អត្ថបទពាណិជ្ជកម្ម
CIMB Preferred ពង្រីក​សេវាកម្ម​ទូទាំង​តំបន់​អាស៊ាន សម្រាប់​អតិថិជន​ជាមួយនឹង​បុព្វសិទ្ធិ​ពិសេស​កាន់តែ​សម្បូរបែប​
30, Oct 2018 , 5:45 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី បឺ​ហាត (​ធនាគារ CIMB) បាន​បង្កើន​សេវាកម្ម​ធនាគារ សម្រាប់​អតិថិជន CIMB Preferred ជាមួយនឹង​អត្ថប្រយោជន៍​កាន់តែ​សម្បូរបែប ទូទាំង​តំបន់​អាស៊ាន​។ «CIMB Preferred ថ្នាក់​តំបន់​» ដែលជា​ការអភិវឌ្ឍ​សេវាកម្ម​ថ្មី អនុញ្ញាត​ឲ្យ​អតិថិជន​ជាន់ខ្ពស់​របស់​ធនាគារ CIMB រីករាយ​នឹង​ការប្រើប្រាស់​សេវាកម្ម​ធនាគារ​ប្រកបដោយ​ភាពងាយស្រួល និង​បុព្វសិទ្ធិ​ពិសេស នៅក្នុង ៦​ប្រទេស នៃ​តំបន់​អាស៊ាន ទោះបីជា​គណនី​ដើម​បើក​នៅ​ប្រទេស​ណាក៏ដោយ​។​
 
​អត្ថប្រយោជន៍ នៃ CIMB Preferred ថ្នាក់​តំបន់ មាន​រួមបញ្ចូល​ការបើក​គណនី​ឆ្លង​ប្រទេស នៅក្នុង​ប្រទេស​គោលដៅ​មួយ​ផ្សេងទៀត អត្រា​ប្តូរប្រាក់​ល្អប្រសើរ និង​សេវាកម្ម​ធនាគារ​ជាន់ខ្ពស់ នៅតាម​មជ្ឈមណ្ឌល CIMB Preferred ចំនួន ១២០​ទីតាំង និង​សាខា​របស់​ធនាគារ CIMB ជាង ១,១០០​កន្លែង នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កម្ពុជា ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ និង​វៀតណាម​។ រាល់​អតិថិជន CIMB Preferred ក៏​ទទួលបាន​ការបម្រើ​ជូន​សេវាកម្ម​ធនាគារ​ដោយផ្ទាល់ ពី​ប្រធាន​ផ្នែក​ទំនាក់ទំនង​អតិថិជន សម្រាប់​តម្រូវការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផងដែរ​។​


 
​ធនាគារ CIMB គឺជា​ធនាគារ​ម៉ាឡេស៊ី​តែមួយគត់ ដែល​ផ្តល់ជូន​សេវាកម្ម​សមាជិកភាព Preferred ក្នុង​តំបន់​អាស៊ាន ដោយ​ពុំ​តម្រូវ​ឲ្យ​មាន​កម្រិត​អប្បបរមា​នៃ​ប្រាក់​បញ្ញើ​សរុប (AUM) ឡើយ នៅតាម​បណ្តា​ប្រទេស ដែល​ក្រៅពី​ប្រទេស​ដើម​របស់​អតិថិជន​។ ជាការ​ពិតណាស់ អតិថិជន​ក៏​អាច​ណែនាំ​មិត្តភក្តិ និង​សមាជិកគ្រួសារ ជាមួយ​កម្រិត AUM ទាប​ជាង​ធម្មតា និង​នៅ​ប្រទេស​ណាមួយ ក្នុង​តំបន់​អាស៊ាន ដើម្បី​ទទួលបាន​អតិថិជន​ប្រយោជន៍​របស់ CIMB Preferred សម្រាប់​រយៈពេល ១២​ខែ​។ បុព្វសិទ្ធិ​ពិសេស​បន្ថែម​ផ្សេងទៀត គឺ​រួមមាន​ការធ្វើដំណើរ និង​ការ​ទទួលទាន​អាហារ ក៏ដូចជា​ការប្រើប្រាស់​ប​ន្ទ​ប់​រង់ចាំ​ពិសេស ក្នុង​អាកាសយានដ្ឋាន​ដែល​គ្មាន​ដែន​កំណត់ ក្នុង​តំបន់​អាស៊ាន​ទៀតផង​។​


 
​លោក Samir Gupta ប្រធាន​នាយក​ប្រតិបត្តិ ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល របស់ CIMB Group បាន​ឲ្យ​ដឹងថា​៖ «​ក្នុងនាម​ជា​ធនាគារ​សកល​ឈានមុខ​គេ​មួយ ក្នុង​អាស៊ាន ធនាគារ CIMB តែងតែ​ផ្តោតលើ​ការផ្តល់ជូន​សេវាកម្ម​ធនាគារ ដែល​មានគុណ​តម្លៃ​ខ្ពស់ ដល់​អតិថិជន​ទូទាំង​តំបន់​។ ហើយ CIMB Preferred ថ្នាក់​តំបន់​នេះ គឺជា​សមិទ្ធផល​នៃ​ការវិនិយោគ​យូរអង្វែង ក្នុង​ប្រព័ន្ធ និង​ដំណើរការ​អភិវឌ្ឍ​ចុងក្រោយបង្អស់ ដើម្បី​ពង្រឹង​បណ្តាញ​កាន់តែ​រឹងមាំ​របស់​យើង ក្នុង​តំបន់​អាស៊ាន​។ ទាំងអស់នេះ​បានផ្តល់​នូវ​កញ្ចប់​សេវាកម្ម​ធនាគារ ប្រកបដោយ​ភាពងាយស្រួល និង​បុព្វសិទ្ធិ​ពិសេស ទូទាំង​តំបន់ ដើម្បី​ជំរុញ​ឲ្យ CIMB Preferred ថ្នាក់​តំបន់ ក្លាយជា​សេវាកម្ម​ធនាគារ​ឈានមុខ​គេ ក្នុង​តំបន់​អាស៊ាន​។ ទោះបី​លោកអ្នក​ចង់​ទិញ​ទំនិញ ក្នុងប្រទេស​ម៉ាឡេស៊ី ធ្វើដំណើរ​កម្សាន្ត ក្នុងប្រទេស​ឥណ្ឌូនេស៊ី បោះទុន​វិនិយោគ ក្នុងប្រទេស​សិង្ហ​បុរី ឬក៏​បើក​គណនី​សម្រាប់​ដំណើរការ​អាជីវកម្ម​ថ្មី ក្នុងប្រទេស​វៀតណាម​ក្តី  CIMB Preferred ថ្នាក់​តំបន់ អាច​ផ្តល់​បទពិសោធន៍​សេវាកម្ម​បម្រើ​អតិថិជន​គ្មាន​គូ​ប្រៀប សម្រាប់​គ្រប់​អតិថិជន Preferred ទាំងអស់​»​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​អញ្ជើញ​ទៅកាន់​សាខា​របស់​ធនាគារ CIMB ណាមួយ ក្នុង​តំបន់​អាស៊ាន ឬក៏​ចូលទៅ​កាន់​គេហទំព័រ www.cimbpreferred.com
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com