ជាតិ
សង្គមជាតិ
ដើមខែ​វិច្ឆិកា កម្ពុជា នឹង​ផ្លាស់ប្តូរ​កងទ័ព ដែល​រក្សា​សន្តិសុខ​នៅ​អាហ្វ្រិក​កណ្តាល​
31, Oct 2018 , 9:39 pm        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងការពារជាតិ​ក​ម្ពុ​ជា នឹង​បញ្ជូន​កងវិស្វកម្ម​២១៦​នាក់ ដោយមាន​នារី​១០​នាក់ ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​។


 
​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ពិធី​ជូន​ដំណើរ​កងកម្លាំង​ទាំងនោះ នឹងត្រូវ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​របស់លោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។ ក្រសួងការពារជាតិ បន្ថែមថា ការបញ្ជូន​កងកម្លាំង ទៅកាន់​អាហ្វ្រិក​កណ្តាល គឺ​យោងទៅតាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង អង្គការសហប្រជាជាតិ​។ 

អត្ថបទទាក់ទង
 
 
​ចំណែក កង​វិសកម្ម​២១៦​នាក់ ដោយមាន​នារី​១៤ ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិសុខ​នៅ​អាហ្វ្រិក​កណ្តាល និង​កងរាជអាវុធហត្ថ​៧៣​នាក់ ដោយមាន​នារី​៩ ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិសុខ នៅ​ស៊ូដង់​ខាងត្បូង នឹងត្រូវ​បញ្ជូនមក​ក​ម្ពុ​ជា​វិញ នៅ​ថ្ងៃ​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ បើ​សេចក្តីប្រកាស​ព័​ត៌​ដដែល សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹង​ទៅ​ទទួល​កងកម្លាំង​ទាំងនោះ​៕ 
 
 
 

Tag:
 កងទ័ព​មួក​ខៀវ​
© រក្សាសិទ្ធិដោយ thmeythmey.com