ពីនេះ ពីនោះ
តើ​ពាក្យ «​រដ្ឋធានី​» និង​«​រាជធានី​» មានន័យ​ខុសគ្នា​ប៉ុនណា​?
02, Nov 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ប្រាកដជា​គិតថា ពាក្យ​ពីរ​នេះ មានន័យ​ដូចគ្នា​ហើយ បើសិនជា​គេ​មិនបាន​ផ្ទៀងផ្ទាត់​ឲ្យ​ជាក់លាក់​នោះ​។ តាមពិត​ពាក្យ​ពីរ​នេះ សម្រាប់​ប្រើ​ខុសគ្នា  និង​មានន័យ​ផ្សេងគ្នា​ផងដែរ​។



​ពន្យល់​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​រដ្ឋធានី​» មានន័យថា ប្រទេស ដែល​ឥតមាន​ក្សត្រ​ទ្រង់​រាជ្យ​។ ឧទាហរណ៍​៖ រដ្ឋធានី វ៉ាស៊ីនតោន​។​ល​។ 
 
​ដោយឡែក​ពាក្យ «​រាជធានី​» ជា នគរ​, ក្រុង​,​ខេត្ត និង​ស្រុក ដែលមាន​ក្សត្រ​ទ្រង់​រាជ្យ​គង់នៅ​។ ភាគច្រើន​គេ​ហៅ រាជធានី​ក្រុង ក្រុង​ដែលមាន​ព្រះមហាក្សត្រ​គង់នៅ​ជា​ម្លប់​ដល់​កូនចៅ​។ ឧទាហរណ៍​៖ រាជធានី​ភ្នំពេញ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com