អត្ថបទពាណិជ្ជកម្ម
មកមើលលក្ខណៈពិសេស Nokia 2.1 តម្លៃ ១១៥ ដុល្លារ ដែលមានរន្ធបំពងសំឡេង២ និងថាមពលថ្មដល់ទៅ២ថ្ងៃ
× ទូរសព្ទ Nokia 2.1 តម្លៃ ១១៥ ដុល្លារ ទើបតែយកមកវាយលុកទីផ្សារនៅកម្ពុជាថ្មីៗកាលពីថ្ងៃទី ២៤ ខែតុលា កន្លងទៅនេះជាមួយកាដូរថែមជាច្រើនដូចជា ស្រោមទូរសព្ទ, ស្គ្រីនទូរសព្ទ និងកាបូបដ៏ស្រស់ស្អាតរបស់ Nokia លើសពីនេះក៏មានបន្ថែមស៊ីមកាត អ៊ីនធឺណិត ១០GB/ខែ រយៈពេលមួយឆ្នាំពីក្រុមហ៊ុនCellcard ។
ទូរសព្ទនេះមានចំណុចខ្លាំង២ ដែលទូរសព្ទមួយនេះធ្វើការបានល្អទៅថាមពលថ្ម ដែលអាចកំដរអ្នកបានរហូតដល់ទៅ២ ថ្ងៃ និងចំណុចមួយទៀតវាក៏ជាជើងខ្លាំងក្នុងការបំពងសំឡេងដោយវាបំពាក់មកជាមួយរន្ធបំពងសំឡេង (Storeo Speaker)ដល់ទៅ២ ដែលនេះកាន់តែធ្វើការទស្សនាភាគយន្ត និងស្ដាប់តន្ត្រីផ្សេងៗរបស់អ្នកកាន់តែទទួលបានអារម្មណ៍ប្រសើរជាងមុន។ ផ្នែកអេក្រង់វាបំពាក់មកជាមួយអេក្រង់ LCD ៥.៥ អ៊ីញ អាចបង្ហាញរូបភាព 720 x 1280 Pixel និងក្រាលដោយកញ្ចក់ Corning Gorilla ដែលអាចជួយកាពារអេក្រង់បានមួយកម្រិត។
កម្លាំងម៉ាស៊ីនវិញ Nokia 2.1 ប្រត្តបត្តិការដោយប្រព័ន្ធ Android 8.1 Oreo (Android One) បំពាក់ CPU Quad-core 1.4 បន្ទះឈីប Qualcomm 8917 Snapdragon 425 និងបំពាក់ GPU Adreno 308 ទូរសព្ទតម្លៃមិនដល់២០០ដុល្លារនេះមាន RAM 1GB និងមានអង្គផ្ទុកទិន្ន័យ 8GB និងអាចបន្ថែមបានរហូតដល់ 128GB។ ងាកមកមើលផ្នែកកាមេរ៉ានេះវិញកាមេរ៉ាមុខ ទំហំ 5MP និង 8MP ផ្នែកខាងក្រោយ។ ចំណុចពិសេសរបស់ទូរសព្ទនេះវាបំពាក់មកជាមួយថាមពលថ្ម 4000 mAh battery ដែលថាមពលប៉ុណ្ណេះអាចកំដរអ្នករហូតដល់ទៅ២ថ្ងៃ៕
តោះមកមើល Video ទូរសព្ទ Nokia 2.1
© រក្សាសិទ្ធិដោយ thmeythmey.com