ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿងរ៉ាវ​អស្ចារ្យ​ទាំងនេះ​នឹង​កើតឡើង នៅពេល​អ្នក​បន្ថែម​ត្រសក់​ប៉ុន្មាន​ចំណិត​ក្នុង​ទឹក ហើយ​ទទួលទាន​
02, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រសក់ គឺជា​បន្លែ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេងៗ​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​។ អត្ថប្រយោជន៍​សំខាន់ៗ​បំផុត​ដែល​ត្រសក់​ផ្ដល់​ឲ្យ​ចំពោះ​សុខភាព​រាងកាយ និង​សម្រស់ រូ​ម​មាន​កម្ចាត់​បន្សាប​ជាតិពុល​ចេញពី​រាងកាយ​, រក្សា​ជាតិ​ទឹក ក៏ដូចជា​សំណើម​ក្នុង​រាងកាយ ព្រម​ថែមទាំង​ធ្វើ​ឲ្យ​ស្បែក និង​សក់​ស្រស់ស្អាត​រឹងមាំ​ផងដែរ​។



អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ពត៌មាន​លម្អិត​ទាក់ទង​ជាមួយ​អត្ថប្រយោជន៍​នៃ​ត្រសក់ និង​របៀប​ត្រឹមត្រូវ​ក្នុងការ​ទទួលទាន ដើម្បី​ទទួលបាន​លទ្ធផល​ប្រសើរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ៖

១. កម្ចាត់​ជាតិពុល និង​ផ្ដល់​ជាតិ​ទឹក​, រក្សា​សំណើម​នៃ​ស្បែក​
 
​អ្នក​ប្រហែលជា​ធ្លាប់​បានដឹង​រួចមកហើយ​ថា ត្រសក់ គឺមាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដល់​ទៅ ៩៥ ភាគរយ​ឯណោះ​។ នេះ​មានន័យថា ត្រសក់ គឺ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត បន្លែ​នេះ​នឹង​ជួយ​ស្ដារ​រាងកាយ​របស់​អ្នក​ជាមួយ​វីតាមីន​សំខាន់ៗ​យ៉ាងច្រើន​។​
 
២. បង្កើន​ការរំលាយ​អាហារ និង​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​
 
​តាមរយៈ​ការទទួល​ត្រសក់​ជាប្រចាំ អ្នកនឹង​អាច​បង្កើន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​។ ត្រសក់​អាច​ជម្រុញ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​ចេញ​។ លើសពីនេះទៅទៀត ត្រសក់ ក៏​ជា​ប្រភព​ដ៏​ល្អប្រសើរ​នៃ​ជាតិ​ស​សៃ និង​ទឹក ដែល​ធ្វើ​ឲ្យ​វា​មាន​ប្រសិទ្ធិភាព​ខ្លាំងក្លា​ក្នុងការ​កម្ចាត់​ចោល​នូវ​ជាតិពុល​ផ្សេងៗ​។​
 
៣. កម្ចាត់​ក្លិន​មាត់​មិនល្អ​
 
​ត្រសក់​ជួយ​ក្នុងការ​កម្ចាត់​នូវ​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ តាមរយៈ​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​បាក់តេរី​ដ៏​មាន​ឥទ្ធិពល​របស់​វា​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ត្រសក់​មួយ​ចំនិត​ដាក់ចូល​បៀម​ក្នុង​មាត់​សម្រាប់​រយៈពេល​ប្រហែលជា ៣០ វិនាទី​។ សារធាតុ​ប្រឆាំង​បាក់តេរី​នឹង​សម្លាប់​នូវ​រាល់​បាកតេរី​ដែល​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិនល្អ​។​
 
    •​ ​របៀប​ទទួលទាន​ផ្លែ​ត្រសក់​
 
​អ្នក​អាច​បន្ថែម​ត្រសក់​ប៉ុន្មាន​ចំណិត​ចូលក្នុង​អាហារ​ប្រចាំថ្ងៃ ដើម្បី​ទទួលទាន ប៉ុន្តែ​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​នៃ​ការ​ទទួលទាន​ត្រសក់​ដើម្បី​អត្ថប្រយោជន៍​សុខភាព​កាន់តែ​ល្អប្រសើរ គឺ​ត្រាំ​ត្រសក់ ២ ឬ ៣ ចំណិត ក្នុង​ទឹក​ធម្មតា​មួយ​កែវ ហើយ​បរិភោគ​ភេសជ្ជៈ​នេះ​ឲ្យ​បាន​ទៀងទាត់​។​
 
   •​ អត្ថប្រយោជន៍​ផ្សេង​មួយចំនួនទៀត​នៃ​ការ​ទទួលទាន​ត្រសក់​ប្រចាំថ្ងៃ​ចំពោះ​សុខភាព 
 
     – ប្រឆាំងនឹង​ជំងឺមហារីក​
     – កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​
     – បង្ការ​ជំងឺ​ឈឺក្បាល​
     – រក្សា​សំណើម និង​ផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ​ឡើងវិញ​
     – ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​
     – ធ្វើ​ឲ្យ​សក់​ភ្លឺ​រលាស់​
     – គ្រប់គ្រង​សម្ពាធ​ឈាម​
     – សម្រួល​ដល់​ការរំលាយ​អាហារ​
     – សម្រាល​អា​ការៈឈឺ​សន្លាក់ ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com