អត្ថបទពាណិជ្ជកម្ម
កម្មវិធី​អាហារូបករណ៍ «​អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន​» ឆ្នាំ​ទី​៥ ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​២៥០​នាក់​បន្ថែមទៀត​
01, Nov 2018 , 11:17 am        
រូបភាព
ដោយ:
ភ្នំពេញ​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨ - អេស​ស៊ីជី (SCG) ដែលជា​ពហុ​សាជីវកម្ម​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ាន នៅថ្ងៃនេះ បានប្រកាស​បន្ត​កម្មវិធី​អាហារូបករណ៍ «​អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន​» ដែលមាន​អនុវត្ត​នៅ​ទូទាំង​តំបន់​អាស៊ាន ដោយបាន​ផ្ដល់​អាហា​រូប​រណ៍​ដល់​សិស្ស​ឆ្នើម​នៅ​វិទ្យាល័យ​ចំនួន ២៥០ នាក់​បន្ថែមទៀត និង​អាហារូបករណ៍​ចំនួន ១០ សម្រាប់​និស្សិត​សកលវិទ្យា​ល័យ ដែល​ធ្លាប់​ទទួលបាន​អាហារូបករណ៍​នេះ​កន្លងមក​ពីមុន​ដែរ​។
 
​កម្មវិធី​អាហារូបករណ៍ «​អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន​» ដែលជា​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​អេស​ស៊ីជី​នេះ គឺ​តំណាង​ឲ្យ​សេចក្តី​ប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្ដល់ឱកាស​អប់​រំ​កាន់តែ​ប្រសើរ​ដល់​សិស្ស​-​និស្សិត ដែលមាន​បំណងប្រាថ្នា​មោះមុត​ក្នុង​ការបន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ហើយ​ចេះ​យកចិត្តទុកដាក់​ចំពោះ​សហគមន៍​របស់ខ្លួន បង្ហាញ​ការដឹងគុណ​ចំពោះ​ឪពុកម្ដាយ និង​ត្រូវការ​ការ​ទំនុកបម្រុង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការសិក្សា​របស់ខ្លួន​។​


 
​លោក ប៉ា​រ៉ា​ម៉េ​ត និសា​កន​សិន (Paramate Nisagornsen) អនុប្រធាន​ក្រុមហ៊ុន​អេស​ស៊ីជី ទទួលបន្ទុក​អាជីវកម្ម​ក្នុង​តំបន់ សម្រាប់​អាជីវកម្ម​ស៊ីម៉ង់ត៍​-​សម្ភារ​សំណង់​របស់​អេស​ស៊ីជី បាន​ថ្លែង​ទៅកាន់​ភ្ញៀវ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រគល់​អាហារូបករណ៍​នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថា ក្រុមហ៊ុន​អេស​ស៊ីជី មាន​សេចក្តី​ប្ដេជ្ញាចិត្ត​ក្នុង​ការជួយ​ដល់​សិស្ស​-​និស្សិត​កម្ពុជា ដែលមាន​អត្ត​ចរិតល្អ និង​មានការ​តាំងចិត្ត​ក្នុង​ការបន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ 


 
​លោក ប៉ា​រ៉ា​ម៉េ​ត និសា​កន​សិន បាន​មានប្រសាសន៍ថា​៖ «​កម្មវិធី អេស​ស៊ីជី​ចែករំលែក​ក្ដី​សុបិន ត្រូវបាន​ផ្ដួចផ្ដើម​បង្កើតឡើង​ចេញពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ដែល​រំពឹង​ចង់​ជួយផ្ដល់​អនាគត​ត្រចះត្រចង់​ដល់​ប្រទេស​កម្ពុជា ។ កម្មវិធី​អាហារូបករណ៍​នេះ បានផ្ដល់​ទៅ​ឲ្យ​សិស្ស​កម្ពុជា​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មកហើយ​ចាប់តាំងពី​ឆ្នាំ ២០១៤ មក​។ ខ្ញុំ​សង្ឃឹមថា តាមរយៈ​កម្មវិធី​នេះ សិស្ស​-​និស្សិត​នឹងមាន​លទ្ធភាព​សម្រេចបាន​នូវ​ក្ដី​សុបិន​របស់ខ្លួន ហើយ​ពួកគេ​នឹង​អាច​ប្រើប្រាស់​នូវ​ជំនាញ និង​ចំណេះដឹង​របស់ខ្លួន​ដើម្បី​ចូលរួមចំណែក​ដល់​កិច្ចអភិវឌ្ឍន៍​ប្រទេស​»​។ 


 
​លោក ប៉ា​រ៉ា​ម៉េ​ត បាន​បន្ថែមទៀតថា​៖ «​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក យើង​បានផ្ដល់​អាហារូបករណ៍​ជាង ១០០០ ទៅហើយ​សម្រាប់​សិស្ស​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តកំពត​។ ដើម្បី​ជួយ​គាំទ្រ​បន្ថែម​ដល់​ប្រទេស​កម្ពុជា អេស​ស៊ីជី បាន​ពង្រីក​វិសាលភាព​កម្មវិធី​របស់ខ្លួន​តាមរយៈ​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​សកល​វិទ្យាល័យ​ចំនួន ១០ រូប ដែល​ធ្លាប់ជា​សិស្ស​ទទួល​អាហារូបករណ៍​កម្មវិធី អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន នេះដែរ ហើយ​ដែល​បច្ចុប្បន្នកំពុង​សិក្សា​តាម​មុខវិជ្ជា​ជំនាញ​ផ្សេងៗ​។ អាហារូបករណ៍​នឹងត្រូវ​ផ្ដល់​ទៅ​ឲ្យ​និស្សិត​ទាំងនោះ​រហូតដល់​ពួកគេ​បញ្ចប់​ការសិក្សា​»​។ 


 
​ពិធី​ប្រគល់​អាហារូបករណ៍​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម សុះ ហ្វា​ស៊ី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម ផាន់​យ៉ា​រ៉ា​ក់ ភូ​ន​សាប់ (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ ប្រចាំ​ប្រទេស​កម្ពុជា​។​
 
​ឯកឧត្តម ផាន់​យ៉ា​រ៉ា​ក់ ភូ​ន​សាប់ បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​មាន​ពាក្យ​ផ្ដាំផ្ញើ​មួយចំនួន​ដល់​សិស្សានុសិស្ស​នៅពេលនេះ ខ្ញុំ​សង្ឃឹមថា តាមរយៈ​កម្មវិធី​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន​នេះ អ្នក​ទាំងអស់គ្នា​នឹង​អាច​សម្រេច​នូវ​ក្ដី​សុបិន​របស់ខ្លួន និង​អភិវឌ្ឍ​ជំនាញ និង​ចំណេះដឹង​ឲ្យ​បាន​ប្រសើរ​បំផុត​។ នេះ​មិនមែន​ត្រឹមតែ​សម្រាប់​ខ្លួន​អ្នក ឬ​ក្រុមគ្រួសារ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ដើម្បី​អនាគត​នៃ​ប្រទេស​ជាទី​ស្រលាញ់​របស់​អ្នក​ផងដែរ​”​។​


 
​យុវ​សិស្ស​ឆឹ​ម ឌី​ណា ដែលជា​ជ័យលាភី​អាហារូបករណ៍ អេស​ស៊ីជី ឆ្នាំ ២០១៨ ដែលមាន​បំណង​ចង់​ក្លាយជា​កសិករ​បែប​ទំនើប ដែលមាន​ចំណេះដឹង និង​ប្រើប្រាស់​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​នៅពេល​ធ្វើ​កិ​សកម្ម ហើយ​ក្លាយជា​អ្នក​នាំ​ផ្លូវ​ក្នុងការ​ជំរុញ​កសិករ​ផ្សេងទៀត​ឲ្យ​ប្រកប​របរ​កសិកម្ម​ផ្អែកលើ​ចំណេះដឹង​ដែល​ទទួលបាន​។  
 
​យុវ​សិស្ស​ឆឹ​ម ឌី​ណា បាន​ថ្លែងថា​៖ «​ថ្ងៃនេះ ខ្ញុំ​ពិតជា​មានសំណាង​ខ្លាំងណាស់ ដែល​បានទទួល​អាហារូបករណ៍ អេស​ស៊ីជី​ចែករំលែក​ក្ដី​សុបិន ហើយ​ខ្ញុំ​ជឿជាក់ថា អាហារូបករណ៍​នេះ អាចជួយ​ឲ្យ​ខ្ញុំ​បន្ត​ការសិក្សា​របស់ខ្ញុំ និង​ឈោង​ចាប់​ក្ដី​សុបិន​របស់ខ្ញុំ​ទៅ​ថ្ងៃ​អនាគត​បាន​»​។​


 
​ចំណែកឯ​កញ្ញា ឈាវ ខេង ជា​ជ័យលាភី អាហារូបករណ៍ អេស​ស៊ីជី ឆ្នាំ ២០១៨ ហើយ​ជា​ក្មេង​កំព្រាម្ដាយ ដែល​បាន​ស្លាប់​ដោយ​ជំងឺមហារីក ហើយ​បច្ចុប្បន្ន​ស្នាក់​នៅក្នុង​មណ្ឌល​របស់​អង្គការ​។ កញ្ញា​បាន​ថ្លែងថា​៖ «​ជាមួយនឹង​អាហារូបករណ៍​នេះ បានធ្វើ​ឲ្យ​ខ្ញុំ​ប្ដេជ្ញាចិត្ត​ចំពោះ​ខ្លួនឯង និង​ម៉ាក់​របស់ខ្ញុំ​ថា ទោះជា​មានរឿង​អ្វី ឬក៏​ទុក្ខលំបាក​យ៉ាងណា​ក៏​ខ្ញុំ​ត្រូវតែ​សម្រេច​នូវ​ក្ដី​សុបិន​មួយ​នេះ​ឲ្យ​ទាន់​តែ​បាន​ក្នុងការ​ក្លាយជា​វេជ្ជបណ្ឌិត​មួយរូប​»​។​


 
​ក្រៅពី​កម្មវិធី​អាហារូបករណ៍​អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន ក្រុមហ៊ុន​អេស​ស៊ីជី ក៏​អនុវត្ត​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ជាច្រើន​ផ្សេងទៀត​ផងដែរ ដូចជា កម្មវិធី​បណ្ដុះបណ្ដាល​ជាងសំណង់ និង​កម្មវិធី​ហ្វឹកហាត់​បាល់ទាត់ ដែល​ទាំងអស់នេះ​សុទ្ធតែជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​អេស​ស៊ីជី ដែលមាន​បំណង​ចង់​ផ្ដល់នូវ​អត្ថប្រយោជន៍​ផ្សេងៗ និង​លើកកម្ពស់​គុណភាព​ជីវិត​រស់នៅក្នុង​ប្រទេស​កម្ពុជា​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com