ជាតិ
សង្គមជាតិ
បុរស​ម្នាក់ ត្រូវ​ចាប់ខ្លួន ដោយ​សង្ស័យថា​ប៉ុនប៉ង​ធ្វើ​ភេ​រវ​កម្ម​
01, Nov 2018 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
​សមត្ថកិច្ច អះអាងថា បុរស​ឈ្មោះ ប៉េង រ៉ា អាយុ​៤៨​ឆ្នាំ ជា​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៨​នាក់ បាន​ប៉ុនប៉ង​បំផ្ទុះ​ភេរវកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​។ រូបគេ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​


 
​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​ចុះផ្សាយ​ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​តាម​ដីកា​របស់​តុលាការ និង​ក្រោម​បញ្ជា​ពី​លោក  នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោក សេ ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូន ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
 

Tag:
 សន្តិសុខ​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com