ជាតិ
​រដ្ឋបាល​ភ្នំពេញ​៖ ភ្នំពេញ​គ្មាន​សំរាម ចាំបាច់​ត្រូវ​ចូលរួម​ពី​ពលរដ្ឋ​គ្រប់រូប​
01, Nov 2018 , 9:39 pm        
រូបភាព
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ថ្លែងក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៨ ដែលរៀបចំឡើងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាថ្ងៃទី១ វិច្ឆិកា​ ឆ្នាំ២០១៨
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ថ្លែងក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៨ ដែលរៀបចំឡើងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាថ្ងៃទី១ វិច្ឆិកា​ ឆ្នាំ២០១៨
​ភ្នំពេញ​៖ ការងារ​គ្រប់គ្រង​សំរាម  គឺជា​ភារកិច្ច​មួយ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួងបរិស្ថាន និង​ស្ថាប័នឯកជន​ជាដើម ដែលជា​តួអង្គ​សំខាន់​ក្នុង​ការរៀបចំ​ទីក្រុង​ភ្នំពេញ​ឲ្យ​មាន​សោភ័ណភាព​ស្អាត អនាម័យ​បរិស្ថាន​ល្អ និង​គ្មាន​សំណល់​បា្ល​ស្ទិ​ក​រាយប៉ាយ​ជាដើម​។ ក្រៅពី​ភាគី​ពាក់ព័ន្ធ​ទាំងនេះ ចាំបាច់​មាន​វត្ត​មានព​ល​រដ្ឋ​គ្រប់រូប ក្នុង​យុទ្ធនាការ​ភ្នំពេញ​ស្អាត​នេះ​។​


 
«​យុទ្ធនាការ​ភ្នំពេញ​ស្អាត ដែល​ចាប់​ចេញពី​យើងទាំងអស់គ្នា​នេះ  ធ្វើឡើង​ក្នុងការ​ថែរក្សា និង​ទុកដាក់​សំណល់​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អាច​ធានាបាន​ការគ្រប់គ្រង​ប្រកបដោយ​ពប្រសិទ្ធ​ភាព និង​ផលប៉ះពាល់​នានា​»​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់  លោក ហួត ហៃ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​ថ្លែង​ក្នុង​កម្មវិធី «​បើក​ដំណើរការ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ឆ្នាំ​២០១៨» នា​ថ្ងៃទី​១ វិ​ច្ជិ​កា​នេះ​។​
 
​តាមរយៈ​យុទ្ធនាការ «​ភ្នំពេញ​ស្អាត​»  មិន​ត្រឹមតែ​ផ្សារភ្ជាប់​ទៅនឹង​ការបង្កើន​ចំណេះដឹង​ជា​សាធារណៈ ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​បរិស្ថាន​ស្អាត​ប៉ុណ្ណោះ​ទេ តែ​យុទ្ធនាការ​នេះ បាន​បញ្ជ្រាប​បញ្ហា​ប្រឈម រួមទាំង​ការខិតខំ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា អំពី​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ជូន​ដល់​សិស្ស​-​និស្សិត នៅតាម​បណ្តា​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ក៏ដូចជា​សា​ធាណ​ជន​គ្រប់​មជ្ឈដ្ឋាន​ផងដែរ​។
 
​ពិសេស​កម្មវិធី​នេះ បានបង្ហាញ​ពី​ការចូលរួមចំណែក​ប្រជាពលរដ្ឋ​ទាំងអស់គ្នា  ក្នុងការ​លើកកម្ពស់​ថែរក្សា​បរិស្ថាន​ភពផែនដី គុណភាព​បរិស្ថាន​ធម្មជាតិ កាត់បន្ថយ​សារធាតុពុល  និង​ការ​បំ​ភាយ​ឧ​ស័​ន្ម​កាបូន​ឲ្យ​បាន​តិច​បំផុត សំដៅ​រួមចំណែក​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ និង​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ឲ្យ​មាន​ភាពប្រសើរឡើង​។​
 
​ដើម្បី​ឲ្យ​យុទ្ធ​ការ «​ភ្នំពេញ​ស្អាត​ឆ្នាំ​២០១៨»  ដំណើរការ​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក លោក ហួត ហៃ បានស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​-​អង្គភាព​ជំនាញ​ប្រធាន​កម្មករ​ផ្សារ  ពលរដ្ឋ​ទាំងឡាយ ត្រូវ​រួមគ្នា​យ៉ាងសកម្ម និង​ផ្តល់​កិច្ចសហការ​ឲ្យ​បាន​ជិត​សិទ្ធ​ជាមួយ​ក្រុមការងារ​យុវជន​សុ​ឆន្ទៈ និង​សហ​ស្ថាបនិក​នៃ​គម្រោង​នេះ ដើម្បី​ធានា​និរន្ត​ភាព​ទីក្រុង​ភ្នំពេញ​ស្អាត​។​
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​បរិមាណ​សំណល់​រឹង ដែល​បាន​ចាក់​នៅ​ទីលាន​ចាក់សំរាម មាន​២,៧០០​តោន ក្នុង​មួយថ្ងៃ​៕
 

Tag:
 សំរាម​
  រដ្ឋបាល​រាជធានី​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com