កីឡាអន្តរជាតិ
អន្តរជាតិ
Sterling ឡើង​ប្រាក់​ឈ្នួល​ជិត​៤០​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍ ក្រោយ​បន្ត​កិច្ចសន្យា​ថ្មី​
02, Nov 2018 , 2:52 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ខ្សែប្រយុទ្ធ Raheem Sterling ក្លាយជា​កីឡាករ​អង់គ្លេស​មាន​ប្រាក់​ឈ្នួល​ថ្ងៃ​ជាងគេ ក្រោយ​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​ទៀត​ឲ្យ​ក្រុម Manchester City ដោយ​ទទួលបាន​ថ្លៃ​នឿយហត់ ៣០០០០០​ផោន (៣៨៩០០០​ដុល្លារ​អាមេរិក​) ក្នុង​មួយ​សប្តាហ៍ ។​



​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បាន​ក្លាយជា​កីឡាករ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មានការ​វិវត្តន៍​ខ្លួន​ល្អ​បំផុត​នៅ​អង់គ្លេស ចាប់តាំងពី​រូបគេ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Man City ពី​ក្លិប​ចាស់ Liverpool កាលពី​ឆ្នាំ ២០១៥ ក្នុងតម្លៃ​ផ្ទេរ ៧៨​លាន​ដុល្លារ​អាមេរិក​។​
 
Sterling វ័យ​២៣​ឆ្នាំ ដែល​នឹង​ត្រូវផុត​កិច្ចសន្យា​នៅ​ទឹកដី Etihad ក្នុង​ឆ្នាំ​២០២០ ទទួលបាន​ប្រាក់បៀវត្ស​ទ្វេដង​រហូតដល់​ជិត ៤០០០០០​ដុល្លារ​អាមេរិក ក្នុង​មួយ​សប្តាហ៍ បន្ទាប់ពី​រូបគេ​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ចាស់​៥​ឆ្នាំ​ទៀត​។ ថ្លៃ​ពលកម្ម​ដ៏​ច្រើនសន្ធឹក​នេះ នាំ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​បាល់ទាត់​អង់គ្លេស​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​។​


 
​កីឡាករ​សញ្ជាតិ​អង់គ្លេស​ដើមកំណើត​ហ្សា​ម៉ា​អ៊ី​ក​រូបនេះ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការនាំ​ក្រុម​មេឃ​ខៀវ​ឈ្នះ​ជើងឯក Premier League រដូវ​កាល​មុន ហើយ​រដូវ​កាល​នេះ​រូប​កំពុង​បន្ត​បង្ហាញខ្លួន​យ៉ាង​ល្អ​ដោយ​ស៊ុត​បញ្ចូល​ទី​ចំនួន​៤ គ្រាប់​ក្នុងការ​ប្រកួត​៨​លើក​ក្នុង​លី​គ​។​
 
​ជុំវិញ​ការផ្តល់​កិច្ចសន្យា​និង​ប្រាក់​ឈ្នួល​ដ៏​ច្រើន​ដល់ Sterling នេះ អ្នកចាត់ការ​ទូទៅ​លោក Pep Guardiola បាន​លើកឡើងថា លោក​គ្មានអ្វី​ស្ទាក់ស្ទើរ​នោះទេ​ដែល​ក្លិប Man City ព្យាយាម​រក្សាទុក​កីឡាករ​រូបនេះ​ឲ្យ​ស្នាក់នៅ​បន្ត ហើយ​នេះ​ជា​ជោគជ័យ​របស់លោក​ផងដែរ​៕

Tag:
 ​បាល់ទាត់​
  Manchester City
  Raheem Sterling
© រក្សាសិទ្ធិដោយ thmeythmey.com