អត្ថបទពាណិជ្ជកម្ម
តារា​ល្បីៗ​ជាច្រើន នឹងចូលរួម​ក្នុង​ពិព័រណ៍​ទូរស័ព្ទ​ចល័ត​OPPO នៅ​AEON 2
02, Nov 2018 , 4:19 pm        
រូបភាព
ដោយ:
​ពិតជា​កក្រើក​! លោកអ្នក​នឹង​បាន​ជួប​ជាមួយ​តារា​ល្បីៗ នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​ទូរ​សព្ទ​ចល័ត​ដ៏​ធំ​ជា​លើក​ទី​ពីរ​។ ព្រឹ​តិ្ត​ការណ៍​នេះ​នឹង​ផ្ដល់ឱកាស​ឲ្យ​អ្នក​បាន​ជួប​នូវ​តារា​ប្រចាំ​ដួងចិត្ត​របស់​អ្នក​រយៈពេល​៣ ថ្ងៃ​ជាប់ៗ​គ្នា​។ កម្មវិធី​តាំងពិព័រណ៍​ទូរស័ព្ទ​ចល័ត​នេះ​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវ​ការបស់ OPPO ចុះផ្សាយ​ពី​កម្មវិធី​នេះ លោកអ្នក​នឹង​បាន​ជួប​តារា ចម្រៀង​ល្បីៗ​តំណាងឱ្យ​ទូរស័ព្ទ OPPO រួមមាន​កំពូល​តារាចម្រៀង ពេជ្រ សោភា  កញ្ញា រ៉េត ស៊ូ​ហ្សា​ណា  និង​លោក Step ។ ក្រៅពីនេះ ក៏​នៅមាន​តារា​សម្ដែង ពិធីករ ពី​ធី​ការ​នី​តារា​ហ្វេ​ស​ប៊ុ​ក ជាច្រើនរូប​ទៀតផង​ដែរ ដែលមាន​ដូចជា កញ្ញា ហ៊ី​ន ច័ន្ទនី​រ័ត្ន  លោក ជា វណ្ណ​រិ​ទ្ធ  កញ្ញា ស៊ិន យូ​ប៊ិន  លោក ឆឹ​ម សក្កដា  និង​លោក ហេង វិសាល​។ 
 
 
​ក្រៅពី​ជួប​តារា​ល្បីៗ លោកអ្នក​ក៏​នឹង​បាន​ទស្សនា​អំពី​ការតាំង​បង្ហាញ​ផលិតផល​ទូរស័ព្ទ​ផ្សេងៗ នៅ​ស្ដង់​របស់ OPPO​។ លើសពីនេះទៅទៀត លោកអ្នក​អាចធ្វើ​តេស្ត​សាកល្បង​នូវ​ទូរស័ព្ទ OPPO ក៏ដូចជា​ទទួលបាន​នូវ​ភាព​រីករាយ សប្បាយៗ ជាមួយ​កម្មវិធី​ជាច្រើន​ផ្សេងៗ​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​អញ្ជើញ​ចូលរួម​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ពី​កម្មវិធី​តាំងពិព័រណ៍​នេះ​ផងដែរ​។ 
 
​កុំ​ភ្លេច​អញ្ជើញ​មក​ទស្សនា​កម្មវិធី​តាំងពិព័រណ៍​នេះ ទាំងអស់គ្នា​ណា៎​!!!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com