រូបត្លុក
កុំ​គិតតែ​ពី​ដេក​ព្រួយ គួរ​នាំគ្នា​ជួយ​គិត​…!
03, Nov 2018 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មតិ​មហាជន​មួយចំនួន​ចាប់ផ្តើម​ព្រួយបារម្ភ​ពី​វត្តមាន​ជនជាតិ​ចិន​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។ តាមពិត បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្តែង កម្ពុជា​បច្ចុប្បន្ន បានក្លាយ​ទៅជា​ដែនដី​ចម្រុះ​ជាតិ​សាសន៍ ដូច​ប្រទេស​ដទៃ​ទៅហើយ ពោល គឺ មិនមែន​មានតែ​ជនជាតិ​ចិន​ប៉ុណ្ណោះ​ទេ​។​

 
​ដោយ​មិន​និយាយ​ពី​សហគមន៍​ជនជាតិខ្មែរ​អ៊ីស្លាម សហគមន៍​ជនជាតិ​ហ្វីលីពីន​ក៏​កាន់តែ​រីក​ធំ សហគមន៍​ជនជាតិ​បារាំង អាមេរិក អាហ្វ្រិក កូរ៉េ ចិន វៀតណាម​។​ល​។ កាន់តែ​រីកធំឡើងៗ​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។ ចរន្ត​នៃ​ការរស់នៅ​ចម្រុះ​ជាតិ​សាសន៍​ដូច្នេះ មិនមែន​កើតឡើង​តែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ ចរន្ត​នេះ បាន​កើតឡើង​នៅក្នុង​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​។ 
 
​ងាក​មក​និយាយ​ពី​វត្តមាន​ជនជាតិ​ចិន​វិញ ជន​ជាតិចិន​ក៏ដូចជា​ជនជាតិ​ដទៃទៀត​ដែរ ដូច្នេះ បើ​ជន​ជាតិចិន​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​នៅលើ​ទឹកដី​កម្ពុជា ពួកគេ​ត្រូវតែ​ទទួលទោស​ដូច​ពលរដ្ឋ​ទូទៅ​។ និយាយ​ឲ្យ​ខ្លី មិន​ថា​ជា​ជនជាតិ​ណាក៏ដោយ ឲ្យ​តែ​ធ្វើ​សកម្មភាព​ខុសច្បាប់ អាជ្ញាធរ​ខ្មែរ​ត្រូវតែ​ចាត់វិធានការ​ឲ្យ​ហ្មត់ចត់​៕ 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com