អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន CBL កសាង​ក្លោងទ្វារ​ថ្មី និង​របង​ថ្មី​ជូន​សាលាបឋមសិក្សា​ចុង​ព្រែក​
02, Nov 2018 , 6:19 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដែលមាន​ផលិត​ស្រា​បៀរ​ដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានរៀបចំ​ពិធី​សម្ពោធ​ក្លោងទ្វារ និង​របង​ថ្មី​ជូន​សាលាបឋមសិក្សា​ចុង​ព្រែក ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក នេ​ត សា​រ៉ែ​ន ចៅសង្កាត់​ព្រែក​ឯង លោក ហ៊ុយ វុទ្ធី នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុន CBL លោក រាម ភឿន នាយក​សាលាបឋមសិក្សា​ចុង​ព្រែក ព្រមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន CBL ឱ​ពុក​ម្តាយ អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ចុង​ព្រែក ចំនួន ៣១៩​នាក់ ។​
 
​ក្នុងឱកាស​នោះ លោក រាម ភឿន នាយក​សាលាបឋមសិក្សា​ចុង​ព្រែក បាន​លើកឡើងថា កន្លងមក​សាលារៀន​បាន​ជួបប្រទះ​ផល​លំបាក​មួយចំនួន ដូចជា ក្លោងទ្វារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៏ និង របង​មាន​កំពស់​ទាប​ងាយស្រួល​ឲ្យ​អ្នកទទៃ​ផ្លោះ​របង​ចូល​បរិវេណ​សាលា ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​គ្រប់គ្រង​សំភារៈ​ផ្សេងៗ​ក្នុង​សាលា​និង​ថ្នាក់រៀន​។ 


 
​លោកនាយក​សាលា​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​CBL ព្រមទាំង​បុគ្គលិក​ទាំងអស់ ដែល​បាន​ចំណាយ​ថវិកា រួមទាំង​កម្លាំងកាយ​ចិត្ត ជួយ​កសាង​ក្លោងទ្វារ​ថ្មី និង​របង​ថ្មី​ប្រវែង​៦៧​ម៉ែត្រ ជូន​សាលាបឋមសិក្សា​ចុង​ព្រែក ហើយ​លោក​ក៏​ប្តេជ្ញា​ចិត្តនឹង​ការពារ​ថែរក្សា សម្មិទ្ធិផល​ទាំងនេះ​ឲ្យ​បាន​គង់រ​ង្ស ដើម្បី​បានជា​ប្រ​យោ​ជ​ន៏​បន្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ទៀត​។ 
 
​ជាមួយគ្នា​នោះដែរ លោក ហ៊ុយ វុទ្ធី នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុន CBL បាន​មានប្រសាសន៍ថា នេះ​ជា​សាលា​រៀនទី​៣ ដែល​ក្រុមហ៊ុន CBL និង​បុគ្គលិក បាន​ជួយ​កែលំអរ​សោ​ភ័​ណ្ឌ និង​សុវត្ថិភាព​ឲ្យ​កាន់​ប្រសើរ ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​ផល​ពិបាក នានា​របស់​សិស្សានុសិស្ស និង​ជម្រុញ​ទឹកចិត្ត​ពួកគាត់​ឲ្យ​ផ្តោតលើ​ការសិក្សា​របស់ខ្លួន​។ 
 
​លោក​បន្ថែមទៀតថា សិស្សានុសិស្ស​ក្នុងពេល​បច្ចុប្បន្ន នឹង​ក្លាយជា​អ្នកដឹកនាំ​នាពេល​អនាគត ដូច្នេះ​ការអប់រំ​ល្អ​នឹង​បណ្តុះបណ្តាល​បាន​ធនធានមនុស្ស​ដ៏​ល្អ ហើយ​ធនធានមនុស្ស​ដ៏​ល្អ នឹង​ជួញ​អភិវឌ្ឍ​សហគម​ន៏​របស់​យើង​ឲ្យ​កាន់តែ​រីកចម្រើន​។​
 
​លោក​ក៏​សង្ឃឹមថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមហ៊ុន​និង​បុគ្គលិក នឹង​ជួយ​បង្កើន​សោ​ភ័​ណ្ឌ​ភាព​ដល់​សាលារៀន ក៏ដូចជា ផ្តល់នូវ​ភាពកក់ក្តៅ និង​អារ​ម្ម​ណ៏​សុវត្ថិភាព​បន្ថែមទៀត ដល់ ឳ​ពុក​ម្តាយ​អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ជាពិសេស​សិស្សានុសិស្ស​ទាំង​អស់ ហើយ​សង្ឃឹម​ប្អូនៗ​នឹង​ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ និង​ជួញ​អភិវឌ្ឍ​សហគម​ន៏​ឲ្យ​កាន់តែ​ប្រសើរឡើង​នាពេល​អនាគត​។​


​គួរ​រម្លឹក​ផងដែរ​ថា នេះ​គឺជា​គម្រោង​កែលម្អ​សាលារៀន ទី​បី របស់​ក្រុមហ៊ុនផលិតស្រាបៀ​កម្ពុជា (CBL) បន្ទាប់ពី​បញ្ចប់​គម្រោង​កែលម្អ និង​ជួសជុល សាលា​វិទ្យាល័យ​ព្រែក​ឯង និង​សាលាបឋមសិក្សា​របោះ​អង្កាញ់​។  ក្រុមហ៊ុន CBL ដែលជា​ក្រុមហ៊ុនផលិតស្រាបៀ​គុណភាព​លំដាប់​ពិភពលោក​ដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែ​ចូលរួម​រាល់​សកម្មភាព​នានា​ក្នុងការ​អភិវឌ្ឍ​សហគមន៍ និង​ផ្ដោត​ការយក​ចិ​ត្ដ​ទុកដាក់​ជាពិសេស​លើ​ការ​ប្រ​ព្រឹ​ត្ដ​ខ្លួន​ជា​សហគ្រាស​មួយ​ដែលមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សង្គមជាតិ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com