ជាតិ
សេដ្ឋកិច្ច
រយៈពេល​១០​ខែ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន​ជា​ង​៩៣​លាន​ដុល្លារ​
03, Nov 2018 , 3:03 pm        
រូបភាព
 
​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៩៣, ៩២៧,៩២៦ លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​១០​ខែ ឆ្នាំ ២០១៨​នេះ ។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​គ្រឹះស្ថាន​អង្គរ​។​

 
​ក្នុង​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ពេញ​១​ខែតុលា ឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវទេសចរ​មក​ទស្សនា ចំនួន ១៨៨,៤៧៤ នាក់ កើន ០,៤៩ និង​ចំណូល ៨,៣៤៨, ៤០៣ ដុល្លារ ថយចុះ ១,៩៦ បើ​ធៀប​និង​ខែតុលា ២០១៧​។ 
 
​បើ​សរុប​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៨​នេះ ភ្ញៀវទេសចរ​មក​ទស្ស​នា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ២,០៩០,០៤៣ នាក់ បើ​ធៀប​រយៈពេល​ដូចគ្នា​ន​នឹង​ឆ្នាំ​២០១៧​កើន ៧,៧០ ភាគរយ និង​ចំណូល​សរុប កើន ១១,៥៣ ភាគរយ​។ នេះ​បើតាម​គ្រឹះស្ថាន​អង្គរ​។ 
 
​គ្រឹ​ស្ថាន​អង្គរ​បាន​ឧបត្ថម្ភ​ថវិកា​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​រយៈពេល​១០​ខែ​ក្នុង​ឆ្នាំ​២០១៨ ចំនួន​៤,១៨០,០៨៦ ដុល្លារ​៕

© រក្សាសិទ្ធិដោយ thmeythmey.com