សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌា​បិទ​វ៉ិ​ប​សាយ​អាសអាភាស​ជាង​៨០០ ប៉ុន្តែ​នៅតែមាន​អ្នក​លួច​បើក​ចូល​បាន​
03, Nov 2018 , 9:19 pm        
រូបភាព
ដោយ: ធីតា
 ​តុលាការ​កំពូល Uttarakhand របស់​ឥណ្ឌា កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានប្រកាស​បិទ​វ៉ិ​ប​សាយ​អាសអាភាស​ចំនួន​៨៥៧ ប៉ុន្តែ​ក្នុងនោះ ក្រសួង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា រកឃើញថា វ៉ិ​ប​សាយ​ចំនួន​៣០ មិនមាន​ភ្ជាប់​ខ្លឹមសារ​អាសអាភាស​នោះឡើយ ដូច្នេះ មានតែ​៨២៧​ប៉ុណ្ណោះ​ដែល​ពាក់ព័ន្ធ​។​

 
​វ៉ិ​ប​សាយ​អាសអាភាស​សរុប​ចំនួន​៨២៧ ត្រូវបាន​នាយកដ្ឋាន​ទូរគមនាគមន៍​ឥណ្ឌា (DoT) បិទ​ចោទ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល Uttarakhand​។ ការបិទ​នេះ ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​បណ្តាញ Jio ជាពិសេស​ប្រព័ន្ធ​ទូរ​សព្ទ Airtle និង Vodafone ប៉ុន្តែ​បើតាម​ការផ្សាយ​របស់ Business Insider ប្រចាំ​ប្រទេស​ឥណ្ឌា មនុស្ស​នៅតែ​អាច​ចូល​មើល​វ៉ិ​ប​សាយ​ទាំងនោះ បាន​តាមរយៈ UC Browser របស់​ក្រុមហ៊ុន UCWeb Inc របស់​ចិន​។​
 
UC Browser ជា​កម្មវិធី​រុករក​ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​លំដាប់​ទី​ពីរ​នៅ​ឥណ្ឌា បន្ទាប់ពី Google Chrome​។ ជាមួយគ្នានេះ វ៉ិ​ប​សាយ Pornhub ដ៏​ល្បីល្បាញ បាន​បង្កើត URL មួយ​ផ្សេងទៀត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ឥណ្ឌា ចូល​មើល​បាន​ដូច​ធម្មតា ។ បច្ចុប្បន្ន Pornhub បន្ត​ស្ថិតនៅ​ចំណាត់ថ្នាក់​ខ្ពស់​ក្នុង Alexa លើ​ចំនួន​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ​នៅ​ឥណ្ឌា​។​
 
​កាលពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​ឥណ្ឌា ក៏បាន​បិទ​គេហទំព័រ​អាសអាភាស​ផងដែរ​។ រដ្ឋាភិបាល​បាន​អះអាង​ពី​ចំណាត់ការ​របស់ខ្លួន​ដើម្បី​កាត់បន្ថយ​អសីលធម៌​ក្នុងសង្គម ប៉ុន្តែ​អ្នកខ្លះ​រិះគន់ថា ឥណ្ឌា​កំពុង​ព្យាយាម​លុបបំបាត់​សេរីភាព​បញ្ចេញមតិ​ទៅវិញ​៕
 

Tag:
 អាសអាភាស​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com